ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ឆ្លងកាត់ច្រកអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង មានការកើន ឡើងគួរឲ្យកត់សម្គាល់ 

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ជាការកត់សម្គាល់សព្វថ្ងៃនេះសង្កេត ឃើញមានកំណើនភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍ដែលបានឆ្លងកាត់ចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង។ នេះជានិន្នាការដែលរំពឹងថា កំណើនភ្ញៀវទេសចរណ៍អន្តរជាតិនិងកើតឡើងនៅក្នុងប្រទេសកម្ពុជា។។

លោក ទិន សត្យា ប្រធានសមាគមន៍គ្រប់គ្រងភ្ញៀវទេសចរប្រចាំច្រកត្រពាំងក្រៀល បានឲ្យសារព័ត៌មានដឹងថា ចំពោះភ្ញៀវទេសបរទេសពេលបច្ចុប្បន្នឃើញមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ដោយពួកគាត់ធ្វើដំណើរពីប្រទេសឡាវចូលមកកម្ពុជា ប៉ុន្តែភ្ញៀវក្នុងស្រុកចេញចូលតាមច្រកមួយនេះ គឺមិនច្រើនទេ នៅក្នុងរដូវមានភ្លៀងធ្លាក់។

លោកប្រធានសហគមន៍ទេសចរណ៍ បានបញ្ជាក់ទៀតថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលអនុវត្តគោលការណ៍ទទួលភ្ញៀវទេសចរលំហជើងមេឃស្វាគមន៍ទទួលភ្ញៀវទេសបរទេសគ្រប់ជាតិសាសន៍មកទស្សនា ក្នុងដំណើរកម្សាន្តនៅប្រទេសកម្ពុជា កត់សម្គាល់ឃើញថា មានភ្ញៀវចេញចូលច្រើន ទៅតាមរដូវកាល ប៉ុន្តែទោះបីជាយ៉ាងណាកំណើនភ្ញៀវទាំងជាតិ និងអន្តរជាតិ គឺនៅមិនទាន់កើនដល់មុនផ្ទុះជំងឺកូវីដ-១៩ នោះឡើយ។

...

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បាននិយាយឲ្យដឹងថា ចំពោះបញ្ហាមានសន្ទុះភ្ញៀវទេសចរពីប្រទេសជិតខាងនោះ គឺក្រោយប្រមុខដឹកនាំរាជរដ្ឋាភិបាលបើកឲ្យដំណើរការចេញចូលព្រំដែនអន្តរជាតិកម្ពុជាឡាវឡើងវិញ។ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលជាពិសេសដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍ហើយភ្ញៀវក៏អាចធ្វើដំណើរទៅលេងនៅតាមតំបន់ទេសចរនានាក្នុងប្រទេសដោយមិនមានការភ័យខ្លាចអ្វីនោះឡើយ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print