ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាគ្រឿងញៀនម្នាក់ យ៉ាងសកម្មនៅក្រុងបាត់ដំបង និងវត្ថុតាងមួយជាក់ស្ដែង ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាប និងឃាត់ខ្លួនបានហើយ ក្រោយលោកដឹកនាំកម្លាំងចុះស្រាវជ្រាវដោយផ្ទាល់អនុវត្តតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ បានឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីយប់ថ្ងៃទី០៦ ខែសីហាម្សិលមិញនេះ នៅចំណុចភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ខន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីន (KETA MINE) ចំនួន ០៣ថង់ ទម្ងន់ ២៤, ៤ ៥ក្រាម (ទាំងសំបក) ,ថ្នាំញៀនប្រភេទអ៉ិចស្តាស៊ី (MD MA) ចំនួន ៤៤គ្រាប់ ទម្ងន់ ១៥, ២៥ ក្រាម ,ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង ,ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងជាស្កុបពី ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាក លេខ បាត់ដំបង 1AR-4757 ដែលលេខតូ និងម៉ាស៊ីន MLHUK O4I7NS221377 និងថង់សម្រាប់ច្រកថ្នាំញៀនលក់មួយចំនួន។
គួរបញ្ជាក់ថា បច្ចុប្បន្នជនល្មើស រួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅអនុវត្តទោសតាមច្បាប់៕ដោយ៖សហការី