ប្រជុំសភានីតិកាលទី ៧ លើកទីមួយ នៅថ្ងៃទី ២១ សីហា ២០២៣ ម៉ោង ០៨ :៣០ ព្រឹក

ចែករំលែក៖

ភ្នំពេញ : ប្រជុំសភានីតិកាលទី ៧ លើកទីមួយ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣ ម៉ោង ០៨ :៣០ ព្រឹក ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចេញ ព្រះរាជសារកោះបជុំ ត្រាស់បង្គាប់

បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មកពីគណបក្ស ប្រជាជនកម្ពុជា និងគណបក្សហ្វិនសុិនបុិច ចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅវិមានរដ្ឋសភា រាជធានី ភ្នំពេញ ។

សូមជម្រាបជូនថា, បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មានចំនួន ១២៥រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជាចំនួន ១២០រូប និងគណបក្សហ្វុនស៊ិនប៉ិចចំនួន ៥ព្រះអង្គ-រូប។

គួរឲ្យដឹងផងដែរថាបន្ទាប់ពីការបោះឆ្នោតអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី សម្ដេចតេជោហ៊ុនសែនបានសម្រេចលាលែងពីតំណែងនៅថ្ងៃទី២២ ខែសីហាខាងមុខ និងបន្តវេនទៅដល់នាយករដ្ឋមន្ត្រីថ្មីគឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត ឲ្យកាន់ការងារបន្ត។

កាលពីថ្ងៃទី៧ ខែសីហា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យចាប់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឲ្យបង្កើតគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័តយល់ព្រមពីសភានៅថ្ងៃទី២១ ខែសីហាខាងមុខ។ នេះជារបត់ថ្មីមួយនៃនយោបាយក្នុងប្រទេសកម្ពុជាខណៈសម្ដេចតេជោបានលើកឡើងថា ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងប្រទេស។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

សូមបញ្ជាក់ថា : កម្ពុជាទទួលបានសន្តិភាព យ៉ាងពេញលេញ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី 7 មានប្រជាពលរដ្ឋ បានអញ្ជើញទៅបោះឆ្នោត រហូតដល់ ៨៤,៥៩% ដែលជាចំនួនមួយដ៏ច្រើនបំផុតលើពិភពលោក បង្ហាញថា ប្រជាពលរដ្ឋកម្ពុជា បានបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការប្រើសិទ្ធិ ក្នុងរបបលទ្ធិប្រជាធិបតេយ្យ ដើម្បីជ្រើសយកថ្នាក់ដឹកនាំ ដែលខ្លួនគោរពស្រឡាញ់ពេញចិត្ត ។ ហើយការបោះឆ្នោតនេះ តាមលទ្ធផលដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា មានសំឡេងគាំទ្ររហូតដល់ ៨២% ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print