ភ្នំពេញ : អ្វីទៅជាឧស្សាហកម្ម ៤.០ ឬ 4IR ឬ Industry 4.0?
»» គឺជាដំណើរការស្វ័យប្រវត្តិកម្ម នៃផលិតកម្មប្រពៃណី និងដំណើរការអនុវត្តក្នុងឧស្សាហកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាតទំនើប។
»» គឺទំនាក់ទំនងរវាងម៉ាស៊ីនជាមួយម៉ាស៊ីន ដ៏ធំ (M2M) និងអ៉ីនធឺណិតនៃវត្ថុ (IoT) ដែលបានធ្វើសហរមាណកម្មឬបូកបញ្ចូលគ្នា ដើម្បីបង្កើនសមត្ថភាពស្វ៍យប្រវត្តិកម្ម បង្កើនសមត្ថភាពទំនាក់ទំនង និងការត្រួតពិនិត្យតាមដានដោយខ្លួនឯង និងបង្កើនចង្វាក់ផលិតកម្មរបស់ម៉ាស៊ីនវៃឆ្លាត ដែលអាចវិភាគ និងប្រមើលមើលរាល់បញ្ហាផល ដោយគ្មានការអននតរាគមន៍របស់មនុស្ស។
📌 គោលការណ៍ និងគោលដៅ នៃឧស្សាហកម្ម ៤.០៖
១) ការតភ្ជាប់អន្តរមុខ (Interconnection) – សមត្ថភាពនៃម៉ាស៊ីន ឧបករណ៍ ឧបករណ៍ញាណ និងមនុស្ស តភ្ជាប់គ្នា និងអាចទាក់ទងគ្នាបាន តាមរយៈអ៉ីនធឺណិតនៃវត្ថុ (IoT) ឬ អ៉ីនធឺណិតនៃមនុស្ស (IoP)។
២) តម្លាភាពព័ត៌មាន – តម្លាភាពដែលផ្តល់លទ្ធភាពតាមរយៈបច្ចេកវិទ្យាឧស្សាកម្ម ៤.០ គឺផ្តល់ដល់ប្រតិបត្តករ ជាមួយនឹងព័ត៌មានយ៉ាងទូលំទូលាយ ដើម្បីធ្វើការសម្រេចចិត្ត។ តំណរភ្ជាប់អន្តរមុខ អនុញ្ញាតឲ្យប្រតិបត្តិករ ដើម្បីជ្រើសរើសយកចំនួនជាឯកសិទ្ធិនៃទិន្នន័យនិងព័ត៌មាន ចេញពីគ្រប់ទីកន្លែងនៅក្នុងដំណើរការផលិតកម្ម កំណត់អត្តសញ្ញាណតំបន់គន្លឹះ ដែលអាចទទួលផលចំណេញចេញពីការរីកចម្រើន ដើម្បីបង្កើននូវមុខងារ។
៣) ជំនួយការបច្ចេកទេស – មធ្យោបាយបច្ចេកវិទ្យានៃប្រព័ន្ធ ជួយដល់មនុស្ស នៅក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហា និងសមត្ថភាព ដើម្បីជួយមនុស្សជាមួយនឹងកិច្ចការលំបាកៗនិងគ្មានសុវត្ថិភាព។
៤) ការសម្រេចចិត្តមជ្ឈការ – សមត្ថភាពនៃប្រព័ន្ធរូបសាស្រ្តសាយប័រ ដើម្បីធ្វើការសម្រេចចិត្ត ទៅលើកម្មសិទ្ធិរបស់គេ និងដើម្បីដំណើរការកិច្ចការរបស់គេ ដោយស្វ័យប្រវត្តិ។ ត្រឹមតែនៅក្នុងករណីនៃការលើកលែង ការឆ្លងរំខាន ឬគោលដៅប្រឆាំងគ្នា គឺជាកិច្ចការប្រតិភូជូនទៅថ្នាក់កម្រឹតខ្ពស់។
📌 គោលគំនិតនៃកិច្ចអភិវឌ្ឍ៖
ការគាំទ្រនៃបដិវត្តន៍ឧស្សាហកម្មទី៤ ជាជាងការអូសបន្លាយនៃបដិវត្តន៍ឧស្សាហកម្មទី៣។ ទាំងនេះបណ្តាលមកពីមូលហេតុដូចតទៅ៖
១) ល្បឿន – ល្បឿនជាអ៉ិចស្ប៉ូណង់ស្យែល នៅក្នុងអ្វីដែលបណ្តាឧស្សាហកម្មកំពុងមាន ត្រូវបានរងផលប៉ះពាល់ និងធ្វើការផ្លាស់ប្តូរ។
២) ទំហំនៃផលប៉ះពាល់ជាប្រព័ន្ធ៖ ចំនួនដ៏ធំនៃវិស័យ និងក្រុមហ៊ុន ដែលត្រូវរងផលប៉ះពាល់។
៣) ការផ្លាស់ប្តូរជាគំរូនៃគោលនយោបាយបច្ចេកវិទ្យា – គោលនយោបាយថ្មីនានា ត្រូវបានរៀបចំឡើង សម្រាប់មាគ៌ាថ្មីនេះនៃការងារកំពុងធ្វើបច្ចុប្បន្ន។
៤) ផលវិបាកនៃគោលគំនិតបង្កើតឧស្សាហកម្ម ៤.០ គឺជាយុទ្ធសាស្រ្តទីផ្សារ។
📌 គ្រឿងឧបករណ៍នៃឧស្សាហកម្ម ៤.០ រួមមាន៖
១) ឧបករណ៍ចល័ត
២) ថ្នាល់អ៉ីនធឺណិតនៃវត្ថុ
៣) បច្ចេកវិទ្យារុករកឬចាប់យកទីតាំង ឬឧបករណ៍កំណត់អត្តសញ្ញាណអេឡិកនិក
៤) តំណរអន្តរមុខរវាងមនុស្សនិងម៉ាស៊ីន
៥) ការរុករកឬចាប់យកការបញ្ជាក់អត្តសញ្ញាណកម្ម និងការក្លែងបន្លំ
៦) ឧបករណ៍ញាណវៃឆ្លាត
៧) ការវិភាគដ៏ធំនិងដំណើរការ
៨) ការចាប់អារម្មណ៍របស់អតិថិជនគ្រប់កម្រឹត និងប្រវត្តិរបស់អតិថិជន
៩) ការពិត
១០) ការអាចរកបាននូវតម្រូវការនៃប្រភពប្រព័ន្ធកុំព្យូទ័រ
១១) ការរកបាននូវទិន្នន័យនិងកម្មសិក្សាដោយផ្ទាល់។
បច្ចេកវិទ្យាជាមូលដ្ឋានទាំងនេះ អាចត្រូវបានសង្ខេបទៅជា ឧបករណ៍សំខាន់ៗចំនួន ៤ ដែលកំណត់ន័យ បានថា «ឧស្សាហកម្ម ៤.០» ឬ «ឧស្សាហកម្មវៃឆ្លាត»៖
១) ប្រព័ន្ធរូបសាស្រ្តសាយប័រ
២) អ៉ីនធឺណិតនៃវត្ថុ
៣) អាចរកបាននូវតម្រូវការនៃប្រភពប្រព័ន្ធកុំព្យូទ័រ និង
៤) ការគណនាប្រកបដោយចំណេះដឹង។
រៀបរៀងដោយ លោក អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ៕
ដោយ : សហការី