ឧកញ៉ាចំនួន៣រូបហើយកំពុងជាប់ឈ្មោះ បោកប្រាស់ពលរដ្ឋរឿងលក់អចលនទ្រព្យ ជាប់ពន្ធនាគារ២នាក់ ,ឃាត់ខ្លួន២នាក់, ម្នាក់ទៀតអកលាទ្រនំហើយ !

ចែករំលែក៖

ភ្នំពេញ : មកទល់នឹងបច្ចុប្បន្ននេះមានឧកញ៉ាចំនួន៣រូបហើយកំពុងជាប់ឈ្មោះ បោកប្រាស់ពលរដ្ឋរឿងលក់អចលនទ្រព្យ ក្នុងនោះរួមមាន៖

ទី១-ឧកញ៉ា ជា សារ៉ន និងបក្ខពួក កំពុងជាប់ពន្ធនាគារនៅខេត្តកំពត។ បក្ខពួកមួយចំនួនទៀតបានគេចខ្លួន មិនដឹងថាពួកគេមានវាសនាគេចខ្លួនបានរួចរហូតឬមួយយ៉ាងណានោះទេ ? ឧកញ៉ា ជា សារ៉ន នេះផងដែរបោកប្រាស់ប្រជាពលរដ្ឋយកលុយទៅធ្វើភូមិគ្រឹះ ទីបំផុតដេកពន្ធនាគារ។

ទី២-ឧកញ៉ា ហ៊ី គឹមហុង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឡោមព័ទ្ធកាលពីម្សិលមិញនៅកន្លែងក្រុមហ៊ុនក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុនពេលឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអង្គរក្សរបស់ឧកញ៉ា ហ៊ី គឹមហុង បានព្យាយាមរារាំងបង្កហិង្សាដល់សមត្ថកិច្ច ទើបសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធចំនួនពីរគ្រាប់ដើម្បីបង្អាក់សកម្មភាពប្រព្រឹត្តអំពើហិង្សារបស់ក្រុមអង្គរក្សទាំងនេះ។ ទីបំផុត ! សមត្ថកិច្ចបានចាប់ឃាត់ខ្លួន ឧកញ៉ា ហ៊ី គឹមហុង តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការ។ ដោយឡែកអង្គរក្សចំនួន 13 នាក់ ឃាត់ខ្លួនពីបទពាក់ព័ន្ធធ្វើសកម្មភាពបទល្មើស រារាំង បង្កហិង្សាមកលើសមត្ថកិច្ចពេលកំពុងចុះអនុវត្តច្បាប់។

ទី៣-ឧកញ៉ា នួន អក ប៉ុន្តែឥឡូវនេះឃាត់ខ្លួនបាន២នាក់ទេ នៅសល់១នាក់ទៀតកំពុងតែអកលាទ្រនុំហើរគេចខ្លួនពីសមត្ថកិច្ច។ ឧកញ៉ា នួន អក មានពាក្យបណ្ដឹងនៅសាលាដំបូងខេត្តព្រៃវែង។

សូមរំលឹកបន្តិចផងដែរថា ឧកញ៉ាមួយចំនួនតូចតែងប្រព្រឹត្តបទល្មើស រកស៊ីដោយគ្មានកត្តាស្មោះត្រង់ បោកប្រាស់ប្រជាពលរដ្ឋ ដៃគូវិនិយោគ ដែលពួកគេពុំបានគិតអំពីកិត្តិយស សេចក្តីថ្លៃថ្នូរ ធ្វើមាន ធ្វើបានលើគំនរទឹកភ្នែកប្រជាពលរដ្ឋ គំនរទុកអ្នកដទៃ ដោយគំនិតទុច្ចរិត កេងប្រវ័ញ្ច រកស៊ីប្រណាំងប្រជែងពាណិជ្ជកម្មដោយគ្មានភាពស្មោះត្រង់ , ម្នាក់ៗមានអំនួត សុទ្ធតែអ្នកចេះដឹង បណ្ឌិត សាស្ត្រាចារ្យ គ្រូជោគជ័យ ទីបំផុត ! ឧកញ៉ាប្រភេទនេះ សង្គមស្អប់ខ្ពើមរកទីបំផុតគ្មាន ។

សូមបញ្ជាក់ថា អ្នកសាងអីបានហ្នឹង អំពើទុច្ចរិតជាបាបកម្ម មិនរង់ចាំអ្នកនៅ
ជាតិក្រោយទេ អ្នកណាប្រព្រឹត្ត អ្នកនោះទទួល ដូចយើងគ្រប់គ្នាដឹងហើយថា  កម្ពុជាមានសន្តិភាព មានច្បាប់ទម្លាប់ ប្រទេសគ្រប់គ្រងដោយច្បាប់ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាចំពោះមុខច្បាប់។
ដូច្នេះហើយ , ភាពហ៊ឺហា ភាពអស្ចារ្យ អំនួត ឡូយឆាយ បញ្ចេញទ្រព្យសម្បត្តិ មានអង្គរក្សហែហមមិនសំដៅថាឧកញ៉ារូបនោះជាអ្នករកស៊ីស្មោះត្រង់នោះឡើយ។ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ តាមដានព័ត៌មាន ពីព្រោះថាពលរដ្ឋម្នាក់ៗ មានព័ត៌មានក្នុងដៃគ្រប់ៗគ្នាក្នុងសម័យតេជោសែននេះ ។

...

សូមឱ្យសមត្ថកិច្ចនិងតុលាការអនុវត្តតាមតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ ដែលជាប្រជាពលរដ្ឋ ចាញ់បោកក្រុមឧកញ៉ាមានគំនិតទុច្ចរិតទាំងអស់នេះ៕ ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print