តាមពិតបុរសឈ្មោះ ទេព ភាឡី ហៅ លីញ ប្រព្រឹត្តមិនរាងចាល មកលើជនជាតិបារាំង ទាំង២ដងលើកនេះ ហើយ !

ចែករំលែក៖

ខេត្តបាត់ដំបង : សូមរំលឹករឿងចាស់អំពីបុរសឈ្មោះ ទេព ភាឡី ហៅ លីញ កាលពី៦ឆ្នាំមុនប្រព្រឹត្តប៉ះចំលើស្រី្តជាជនជាតិបារាំងហើយ ពេលនេះក៏ប្រព្រឹត្តិប៉ះចំលើស្រ្តីជាជន​ជាតិបារំាងដូចគ្នាម្តងទៀត ជនពិតជាពុំបាន រាងចាល នូវសកម្មភាពល្មើសច្បាប់របស់ខ្លួន។ ដូច្នេះមន្ត្រីនគរបាលយុត្តិធម៌ ដែលកំពុងធ្វើកំណត់ហេតុស្ដាប់ចម្លើយ ទៅលើជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អាចមានតម្រុយផលិតភាពស្រាប់ហើយ ពីអត្តសញ្ញាណជនរូបនេះ ធ្លាប់ប្រព្រឹត្តបទល្មើសច្រើនដង។

សូមបញ្ជាក់ថា, កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ សមត្ថកិច្ចនគរ​បាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការ បង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបា​រាំងឈ្មោះ COLINE BACHELIER អាយុ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបា​ត់ដំបង នាវេលាម៉ោង ២២និង២០នាទី ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ ដែលករណីនេះបណ្តាលឱ្យស្រ្តីជាជនរងគ្រោះរងរបួសស្រាល​ ។
ជនសង័្សយរូបនេះត្រូវបានបញ្ជូនទៅអនុវត្តទោសនៅសាលាដំបូងខេត្តបាត់ដំបង កក្រោយពីបានឃាត់ខ្លួន និង រកឃើញទូរស័ព្ទiphone6 ប្រគល់ជូនជន​រងគ្រោះវិញ។
នៅពេលចេញពីពន្ធនាគារវិញ បែជា នាទៀបភ្លឺថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៣ បុរសរូបនេះ បានប្រព្រឹត្តិសកម្ម​ភាពល្មើសជាថ្មីម្តងទៀត ទៅលើស្រី្តជាជនបរទេស ជនជាតិ បារាំងជាថ្មីម្តងទៀត ហើយត្រូវបានសមត្ថ​កិច្ចនគរបាលធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានម្តងទៀត​ ។ សរុបជារួមគឺគាត់មិនមានការកែប្រែនូវសកម្​មភាពល្មេីសរបស់គាត់ទេ។
បច្ចុប្បន្ននេះ មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងធ្វើការសាកសួរ តាមនីតិវិធី ដើម្បីកសាងសម្រុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print