រដ្ឋបាលរាជធានីនៅថ្ងៃទី១១-១២សីហានេះ និងធ្វើតេស្តកំណត់ផ្ដល់បណ្ណជូនគ្រួសារក្រីក្រ បម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ និង១២ខែសីហា ឆ្នាំ២០២៣នេះនៅទីតាំងវត្ដភ្នំ ក្រោមការសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នឹងធ្វើតេស្តកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពក្រលំបាកជាមួយនឹងការធ្វើតេស្ដ រកមេរោគអេដស៍ ដោយការស្ម័គ្រចិត្តផងដែរមុន នៃការធ្វើតេស្តផ្តល់បណ្ណសមធម៌ជូនពួកគាត់ ដែលពិធីនេះគ្រោងនឹងធ្វើឡើងនៅវត្តភ្នំ ។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក ផែនការ នៃក្រសួងផែនការ និងលោក អុីមរ៉ន ហាស្សាន់ តំណាងឲ្យលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការបន្តអនុវត្តនីតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងជំរុញការចុះបញ្ជីបុគ្គលបម្រើការងារក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាព ដើម្បីដាក់ពាក្យស្នើសុំប័ណ្ណសមធម៌ នាព្រឹកថ្ងៃទី០៩ សីហាឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។
លោក ថេង បញ្ញាធន បានមានប្រសាសន៍លើកឡើងថា នៅថ្ងៃទី១១និងទី១២ខែសីហាខាងមុខនេះ យើងនឹងធ្វើពិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលជាបុគ្គលិកបម្រើការងារក្នុងវិស័យសេវាកម្ម ទេសចរណ៍ សេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកក្នុងជីវភាពគ្រួសារ ដើម្បីទទួលបាននូវប័ណ្ណសមធម៌ ដោយយើងនឹងប្រារព្ធធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ ដោយជ្រើសរើសយកពីសង្កាត់ចំនួន២គឺសង្កាត់វត្តភ្នំនិងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្នុងពិធីនោះក្រមការងារនឹងធ្វើតេស្តរកជំងឺអេដស៍ដោយការស្ម័ក្រចិត្ត ហើយបើពួកគាត់មានជំងឺអេដស៍ ក្រុមការងារនឹងផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់តែម្ដង ។ ដោយឡែកចំពោះអ្នកដែលមិនមានជំងឺអេដស៍ទេ ក្រុមការងារនឹងធ្វើការពិនិត្យលទ្ធភាពនៃការផ្ដល់បណ្ណសមធម៌ឲ្យពួកគាត់ទៅតាមការវិនិច្ឆ័យ។
លោក អុីមរ៉ន ហាស្សាន់ ក៏បានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋក្រីក្រប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះ ក្រប្រភេទ១ មានចំនួនជាង១ម៉ឺននាក់ និងក្រប្រភេទ២ មានប្រមាណជាង២ម៉ឺននាក់ ហើយនៅក្នុងខែសីហាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នឹងធ្វើធ្វើតេស្តរកជំងឺអេដស៍ដោយការស្ម័គ្រចិត្តជាមួយនឹងការធ្វើតេស្តដើម្បីផ្ដល់នូវប័ណ្ណសន្និធម៌ទៅឲ្យប្រជាពលរដ្ឋក្រីក្រដែលគ្រោងនឹងធ្វើឡើងនៅរមណីយដ្ឋានវត្តភ្នំ ហើយចំពោះកិច្ចការងារខាងលើនេះ គឺបានទទួលការឯកភាពពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញរួចហើយ៕ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print