ស្លាប់៣៣នាក់និងបាត់ខ្លួន១៨នាក់ ក្នុងគ្រោះទឹកជំនន់នៅទីក្រុងប៉េកាំង

ចែករំលែក៖

សារព័ត៌មាន Beijing Daily បានដកស្រង់សម្តីមន្ត្រីក្រុងប៉េកាំងដែលបានឱ្យដឹងនៅថ្ងៃពុធ ទី៩ ខែសីហានេះថា អ្នកស្លាប់ដោយសារទឹកជំនន់នៅក្នុងទីក្រុងប៉េកាំងមានចំនួន៣៣នាក់និង១៨នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ គិតត្រឹមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ គ្រោះមហន្តរាយធម្មជាតិនេះបានបង្កផលប៉ះពាល់ដល់ប្រជាជនចិនជិត ១.២៩លាននាក់ ព្រមទាំងបង្កឱ្យផ្ទះ ៥៩,០០០ខ្នងដួលរលំ និងជាង ១៤៧,០០០ខ្នងរងការខូចខាតធ្ងន់ធ្ងរ។
គ្រោះទឹកជំនន់នៅក្នុងប្រទេសចិនបានកើតឡើងកាលពីចុងខែកក្កដាកន្លងទៅ ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុង Doksuri។ ព្យុះទីហ្វុងមួយនេះបាននាំមកជាមួយនូវកម្រិតទឹកភ្លៀងដ៏ខ្ពស់មិនធ្លាប់មានពីមុនមកក្នុងទីក្រុងប៉េកាំងនិងតំបន់ភាគខាងជើងប្រទេសចិន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ។ អាជ្ញាធរចិនក៏បានសន្យាដែរថានឹងបង្កើនល្បឿនសាងសង់ផ្ទះរបស់ប្រជាជនដែលរងការខូចខាតឬត្រូវបានបំផ្លាញឡើងវិញ ជាមួយការធានាថាប្រជាជនដែលរងគ្រោះអាចនឹងត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ នៅមុនរដូវរងាចូលមកដល់៕ ដោយធីរីណា

...

រូប​ថត​: xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print