ចាប់ឃាត់ខ្លួនបុរសម្នាក់គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ អង្គភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, ខាងកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គលមួយរូបពាក់ព័ន្ធនឹងការគម្រាមនារីដែលជាអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា។

សូមរម្លឹកថា, ប្រតិបត្តការណ៍នេះប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗក្រោយពីជនសង្ស័យរូបនេះបានគម្រាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាព វីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

សូមជម្រាបជូនថា, ជនសង្ស័យ គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា ជាបទល្មើសផង ជាអំពើបាត់បង់សីលធម៌ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរបំផុត។ ខ្លួនបានប្រព្រឹត្ត ទៅលើរូបរាងកាយរបស់ដៃគូ ដោយតណ្ហាសប្បាយរីករាយ ទីបំផុត ! មានគំនិតទុច្ចរិត គំរាមអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយរួមដំណេកជាមួយគ្នា ។ ដូច្នេះសូមសមត្ថកិច្ច មេត្តាជួយផ្ដល់ភាពយុត្តិធម៌ ដល់ស្ត្រីរងគ្រោះ តាមនីតិវិធី ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print