ប្រធានាធិបតីប៉ាគីស្ថានរំលាយសភា រៀបចំការបោះឆ្នោតសកល

ចែករំលែក៖

ប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi បានប្រកាសរំលាយសភា ដែលមានន័យថា រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី Shahbaz Sharif នឹងលាលែងពីតំណែង ហើយការបោះឆ្នោតទូទៅនឹងត្រូវធ្វើឡើងក្នុងរយៈពេល 90 ថ្ងៃ។

ការិយាល័យប្រធានាធិបតីប៉ាគីស្ថានបាននិយាយថា ប្រធានាធិបតី Arif Alvi បានអនុម័តអនុសាសន៍របស់នាយករដ្ឋមន្ត្រី Shahbaz Sharif ដើម្បីរំលាយសភារបស់ប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីប៉ាគីស្ថានដែលចេញផ្សាយនៅល្ងាចថ្ងៃទី 9 ខែសីហា ប្រធានាធិបតី Arif Alvi បានរំលាយរដ្ឋសភាស្របតាមមាត្រា 58 (1) នៃរដ្ឋធម្មនុញ្ញប៉ាគីស្ថាន។
ការរំលាយរដ្ឋសភា ដើម្បីជ្រើសរើសរដ្ឋាភិបាលសហព័ន្ធ មានន័យថា រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Shahbaz Sharif នឹងចុះចេញពីតំណែង។
មុននេះ មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានបាននិយាយថា នាយករដ្ឋមន្ត្រី Shahbaz Sharif បានផ្តល់អនុសាសន៍ដល់ប្រធានាធិបតី Arif Alvi ឱ្យរំលាយរដ្ឋសភាបីថ្ងៃមុនពេលនីតិបញ្ញត្តិបញ្ចប់អាណត្តិ5ឆ្នាំនៅថ្ងៃទី 12 ខែសីហា។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសប៉ាគីស្ថាន ប្រសិនបើរដ្ឋសភាត្រូវរំលាយមុនពេលវេលា ការបោះឆ្នោតទូទៅនឹងត្រូវធ្វើឡើងក្នុងរយៈពេល 90 ថ្ងៃបន្ទាប់ពីនោះ។
ប្រសិនបើរដ្ឋសភាបញ្ចប់អាណត្តិរបស់ខ្លួនទាន់ពេលវេលា ការបោះឆ្នោតនឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃ។
បន្ទាប់ពីរដ្ឋាភិបាលលាលែងពីតំណែង នាយករដ្ឋមន្ត្រីនឹងពិភាក្សាជាមួយមេដឹកនាំគណបក្សប្រឆាំងក្នុងរដ្ឋសភា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់ការបោះឆ្នោតសកល៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print