បន្ទាប់ពីឆ្លងកាត់ប្រទេសជប៉ុន ព្យុះ Khanunធ្វើដំណើរទៅដល់កូរ៉េខាងត្បូងហើយ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ព្យុះទីហ្វុង ខានូន (Khanun) បានធ្វើដំណើរទៅដល់ឆ្នេរភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូងនាថ្ងៃ១០ខែសីហានេះ បន្ទាប់ពីវាបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសជប៉ុនអំឡុងមួយសប្តាហ៍ចុងក្រោយនេះ។

អាជ្ញាធរកូរ៉េខាងត្បូងបានចេញសារព្រមានឱ្យប្រុងប្រយ័ត្ននៅទូទាំងប្រទេស ខណៈជើងហោះហើរច្រើនជាង៣៣០ជើងត្រូវបានលុបចោល និងមនុស្សជាង១០,០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព។ ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបាននិយាយថា ព្យុះទីហ្វុង Khanun បាននាំមកនូវការធ្លាក់ភ្លៀងក្នុងកម្រិតដល់ ៦០មិលី្លម៉ែត្រក្នុងមួយម៉ោងនៅតាមតំបន់លើបណ្តោយឆ្នេរភាគខាងកើត ហើយជាមួយល្បឿនខ្យល់បក់អតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅខេត្តឃ្យឹងសាង (Gyeongsang) និងកោះចេជូ (Jeju)។
ការមកដល់នៃព្យុះទីហ្វុងខាងលើ គឺស្របពេលដែលកូរ៉េខាងត្បូងទើបតែបានឆ្លងកាត់ការធ្លាក់ភ្លៀងមូសុងខ្លាំងក្លាកាលពីខែកក្កដាដែលបានមើលឃើញមនុស្សច្រើនជាង ៤០នាក់ស្លាប់ ដោយសារទឺកជំនន់និងគ្រោះបំណាក់ដី ក្នុងនោះ១៤នាក់បានបាត់បង់ជីវិតនៅឯក្នុងផ្លូវរូងក្រោមដី ដែលត្រូវទឹកជន់លិច។ ទន្ទឹមគ្នានេះ កូរ៉េខាងជើងក៏កំពុងត្រៀមខ្លួនសម្រាប់ព្យុះ Khanun ផងដែរ ដែលនឹងត្រូវបោកបក់ឆ្លងកាត់ទីក្រុងព្យុងយ៉ាង។
បន្ទាប់ពីព្យុះទីហ្វុង Khanun ឥឡូវនេះការយកចិត្តទុកដាក់កំពុងតែផ្តោតទៅលើព្យុះទីហ្វុងមួយទៀតមានឈ្មោះថា Lan ដែលកំពុងស្ថិតនៅភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក៕ ដោយធីរីណា

...

រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print