រដ្ឋាភិបាលរដ្ឋហាវ៉ៃត្រូវប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅពេលដែលភ្លើងឆេះព្រៃនៅលើកោះ Maui បានសម្លាប់មនុស្ស៣៦នាក់ និងរាប់សិបនាក់រងរបួស។
កាសែត New York Post បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលធ្វើការនៅកោះហាវ៉ៃ បាននិយាយថា ភ្លើងឆេះព្រៃនៅលើកោះ Maui កាលពីថ្ងៃទី 9 ខែសីហា បានឆាបឆេះពេញទីក្រុង Lahaina ដោយបង្ខំឱ្យពួកគេជម្លៀសប្រជាជន ក៏ដូចជាបិទផ្លូវជាច្រើននៅលើកោះនេះ។ .
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកោះ Maui បញ្ចាក់ថា “ឆ្មាំឆ្នេរសមុទ្រអាមេរិកត្រូវបានបញ្ជូនទៅកាន់ទីនោះ ហើយបានជួយសង្គ្រោះមនុស្សពេញវ័យ 12 នាក់ និងកុមារ 2 នាក់ដែលត្រូវលោតចូលទៅក្នុងសមុទ្រដើម្បីគេចចេញពីភ្លើងនិងផ្សែង” ។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី៩ខែសីហាបានបង្ហាញថា ភ្លើងឆេះព្រៃបានបំផ្លាញអគារនិងអាជីវកម្មជាច្រើននៅលើកោះនេះ។ “ Maui មិនអាចដោះស្រាយរឿងនេះបានទេ។ មនុស្សជាច្រើនទើបតែបាត់បង់ការងារធ្វើ ខណៈដែលអាជីវកម្មជាច្រើនត្រូវបានបំផ្លាញដោយភ្លើង។
យោងតាម CBS អភិបាលស្តីទីនៃរដ្ឋ Hawaii លោក Sylvia Luke នៅថ្ងៃទី 9 ខែសីហាបានធ្វើឱ្យមានភាពអាសន្ននិងបានចល័តឆ្មាំជាតិនៅហាវ៉ៃដើម្បីជួយអាជ្ញាធរកោះ Maui ៕ ដោយធីរីណា
រូបថត: Vietnamnet.vn