មន្រ្តីជំនាញ​ ក.ប.ប​ បន្តរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំង និងពិន័យតាមច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១១​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈដែលបានកំពុងបំពាននឹងច្បាប់ កេងបន្លំលើអ្នកប្រើប្រាស់ត្រូវបានសមត្ថកិច្ចជំនាញ ក.ប.ប. បន្តស្វែងរកនិងចាត់វិធានការច្បាប់។

ជាក់ស្ដែង​រយៈពេល​ពីរ​ថ្ងៃ​ គឺថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ពោធិ៍សាត់ កំពត សៀមរាប កណ្ដាល កំពង់ធំ ព្រៃវែង និងរាជធានីភ្នំពេញ បានចុះអនុវត្តវិធានការច្បាប់ស្របនឹងការត្រួតពិនិត្យស្វែងរកភាពមិនមានអនុលោមភាពលើសា្ថនីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងរាជធានី ខេត្ត ៨ខាងលើ។

...

មន្រ្តីជំនាញ​ បានបញ្ជាក់បន្ថែមថា​ ការស្រាវជ្រាវ និងត្រួតពិនិត្យគឺការពារសិទ្ធិអ្នកប្រើប្រាស់ស្របនឹងច្បាប់ដែលមានចែង បំបាត់អំពើមិនសុចរិតភាពក្នុងពាណិជ្ជកម្ម ជំរុញការប្រកួតប្រជែងដោយស្មើភាពគ្នារវាងធុរជននិងធុរជន និងការពារសិទ្ធិរបស់អ្នកប្រើប្រាស់។ ការត្រួតពិនិត្យនេះគឺមន្រ្តីជំនាញបានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ៤ទីតាំង និងពិន័យតាមច្បាប់ដែលមានចែង៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print