ភ្លើងឆេះព្រៃនៅហាវ៉ៃ (សហរដ្ឋអាមេរិក)៖ ចំនួនអ្នកស្លាប់កើនឡើងដល់៥៣នាក់

ចែករំលែក៖

កាលពីថ្ងៃទី១០ ខែសីហា អភិបាលរដ្ឋ Hawaii លោក Josh Green បានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅក្នុងកោះទេសចរណ៍មួយនេះបានកើនឡើងដល់៥៣នាក់ហើយ។

ថ្លែងទៅកាន់សារព័ត៌មានក្នុងស្រុក លោក Green ថែមទាំងបានបើកឱកាសដែលថាចំនួនអ្នកស្លាប់អាចបន្តកើនឡើង បើទោះបីជាមានការខិតខំប្រឹងប្រែងពន្លត់ភ្លើងឥតឈប់ឈររបស់កងកម្លាំងមុខងារក៏ដោយ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នហាវ៉ៃបាននិយាយថា ភ្លើងដែលបានចាប់ផ្តើមឆេះនៅព្រឹកថ្ងៃទី៨ ខែសីហា បានឆេះលើផ្ទៃដីរាប់ពាន់ហិកតានិងការដ្ឋានសំណង់ជាង ១,០០០កន្លែង បង្កគ្រោះថ្នាក់ដល់ផ្ទះនិងហាងលក់ទំនិញ ព្រមទាំងប្រព័ន្ធអគ្គិសនីនិងមនុស្សជាង ៣៥,០០០នាក់នៅលើកោះនេះ។
ខ្យល់បក់ខ្លាំងនិងអាកាសធាតុស្ងួតបានធ្វើឱ្យរដ្ឋហាវ៉ៃជាច្រើនកន្លែងប្រកាសអាសន្នអំពីអគ្គិភ័យ និងបានពន្លត់ភ្លើងបន្ថែមទៀតនៅលើកោះធំ និង Maui ។
នាយកដ្ឋានទេសចរណ៍ហាវ៉ៃបានប្រកាសថា មនុស្សជាង 14.000 នាក់ត្រូវបានដកចេញពីកោះ Maui កាលពីថ្ងៃទី 9 ខែសីហា ហើយ 14.500នាក់ទៀតត្រូវបានគេរំពឹងថានឹងត្រូវជម្លៀសចេញមុនដំណាច់ថ្ងៃទី10 ខែសីហា។ អ្នកជម្លៀសនឹងទៅផ្នែកផ្សេងទៀតនៃរដ្ឋហាវ៉ៃ ដើម្បីបញ្ចប់វិស្សមកាលរបស់ពួកគេ ឬត្រឡប់ទៅផ្ទះវិញ។
កន្លងមកអគ្គិភ័យបានបណ្តាលឲ្យស្ថានីយប្រេងសាំង ស្ថានីយប្រេងសម្រាប់កប៉ាល់ឆេះអស់ជាច្រើន។ អ្នកស្រុកនៅលើកោះមានការភ្ញាក់ផ្អើល ហើយមិនមានពេលខ្ចប់របស់របរទេ អ្នកខ្លះត្រូវលោតចូលក្នុងសមុទ្រ មនុស្សរាប់ម៉ឺននាក់រស់នៅដោយគ្មានអគ្គិសនី។
ប្រធានាធិបតី Joe Biden បានអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយនៅរដ្ឋ Hawaii ដើម្បីបង្កើនជំនួយសហព័ន្ធដល់តំបន់រងផលប៉ះពាល់។ ទីតាំងដាច់ស្រយាលរបស់កោះនេះត្រូវបានគេនិយាយថាធ្វើឱ្យមានការលំបាកក្នុងការផ្តល់ការគាំទ្រ៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print