អ្នកចាំទី Thibaut Courtois របស់ Real Madrid របួសជង្គង់អាចខកខានបង្ហាញខ្លួនដើមរដូវកាលនេះ

ចែករំលែក៖

អ្នកចាំទី Thibaut Courtois របស់ក្លិបអធិរាជស Real Madrid បានរងរបួសដាច់សរសៃពួរផ្នែកខាងមុខនៅជង្គង់ខាងឆ្វេងរបស់គាត់ ហើយទំនងជាត្រូវខកខានការបង្ហាញខ្លួនភាគច្រើននៃដើមរដូវកាលនេះ។

 កីឡាករ អន្តរជាតិ បែលហ្សិក វ័យ ៣១ ឆ្នាំ នឹង ត្រូវ វះកាត់ នៅ ប៉ុន្មាន ថ្ងៃ ខាង មុខ។ Courtois ដែលជាប់ឈ្មោះជាអ្នកចាំទីល្អបំផុតក្នុងពិភពលោកក្នុងពានរង្វាន់ Ballon d’Or កាលពីឆ្នាំមុនបានជួយក្រុមឈ្នះ La Liga របស់អេស្ប៉ាញ២ដងចាប់តាំងពីចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០១៨។

 គាត់បានបង្ហាញខ្លួនចំនួន២៣០ប្រកួតសម្រាប់ក្រុម Real Madrid ដែលនឹងលេងជាមួយក្រុម Athletic Bilbao ក្នុងការប្រកួត La Liga ដំបូងនៃរដូវកាលរបស់ក្រុមនៅរាត្រីពីថ្ងៃសៅរ៍ខាងមុខនេះ។

 Courtois បានជួយក្រុមឈ្នះ Premier League ២ដងជាមួយ Chelsea មុនពេលផ្លាស់ទៅ Real Madrid ក្នុងឆ្នាំ២០១៨ និង La Liga ម្ដងជាមួយ Atletico Madrid ក្នុងឆ្នាំ២០១៤។ គាត់ក៏បានជួយក្រុមឈ្នះ Champions League នៅឆ្នាំ២០២២ ដោយបានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យក្នុងការប្រកួតចុងក្រោយពេលប៉ះជាមួយ Liverpool (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print