Update៖ ករណីពលរដ្ឋជម្ងឺពុលបាយមាន់ នៅស្រុកស្រីសន្ធរ ពេលនេះបានចេញទៅផ្ទះអស់ហេីយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ករណីពលរដ្ឋជម្ងឺពុលបាយមាន់ ដែលមកពីឃុំបារាយរណ៍ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ ពេលនេះបានចេញទៅផ្ទះវិញហេីយ។

លោក វេជ្ជបណ្ឌិត ម៉ោ ប៊ុនឡេង ប្រធានមន្ទីរពេទ្យបង្អែកស្រីសន្ធរ បានបញ្ជាក់ប្រាប់ថា ករណីមានប្រជាពលរដ្ឋ មានជម្ងឺពុលបាយមាន់ ដែលមកពីឃុំបារាយរណ៍ បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ កាលពីរសៀល ម៉ោង២ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣សរុបមានចំនួន ១៧នាក់ ក្នុងនោះមានក្មេងអាយុក្រោម១៥ឆ្នាំ ចំនួន១២នាក់ (ស្រី៣នាក់) និងអាយុលើស១៥ឆ្នាំចំនួន៥នាក់(ស្រី៣នាក់) មកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨នឹង៣០នាទី យប់ ស្ថានភាពអ្នកជម្ងឺ មានសភាពធូរស្រាលហើយបានអនុញ្ញាតឲ្យគាត់ចេញទៅផ្ទះចំនួន១៦នាក់ នៅសល់១នាក់ ដោយគាត់មានជម្ងឺប្រចាំកាយស្រាប់ គឺជម្ងឺលើសសំពាធឈាម(AVC) ដូច្នេះហើយគ្រូពេទ្យតម្រូវឲ្យគាត់សម្រាកព្យាបាលបន្តទៀតសិន៕ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print