ភ្នំពេញ : រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២៤។
រាជរដ្ឋាភិបាលសម្រេច : ត្រូវបានអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកការងារ ឆ្នាំ២០២៤ តាមប្រតិទិន ដូចខាងក្រោម ៖ ក្នុងនោះ១ បានចំនួន ១៥ថ្ងៃ ទៅតាម ទិវា បុណ្យ កម្មវិធី បុណ្យ ថ្នាក់ជាតិ ។
ចំពោះក្រសួង ស្ថាប័ន មានភារកិច្ចទំនាក់ទំនងអន្តរជាតិ ត្រូវរក្សាមន្ត្រីប្រចាំការជាអចិន្ត្រៃយ៍ សម្រាប់ដោះស្រាយការងារ។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។
៊រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន អភិបាល នៃគណៈអភិបាលរាជធានី និងខេត្ត ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
មើលតាមកាលវិភាគកំណត់ ថ្ងៃឈប់សម្រាក ទាំងស្រុងរបស់អនុក្រឹត្យ រាជរដ្ឋាភិបាល ដូចខាងក្រោម ៕