ប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែសីហានេះ នឹងបើកជូនអតីតយុទ្ធជន នារសៀលថ្ងៃទី១៤​ សីហា​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នាទីព្រឹក​ថ្ងៃ​ចន្ទ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី១ ប្រចាំខែសីហា ឆ្នាំ២០២៣ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក។

នៅក្នុង​សេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានបញ្ជាក់ថា​ មូលនិធិជាតិជំនួយសង្គម មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក មេត្តាជ្រាបថា៖ ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែសីហា ឆ្នាំ២០២៣ នឹងត្រូវបានបើកផ្ដល់ជូនចាប់ពីថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៣ នៅវេលាម៉ោង២រសៀលនេះតទៅ តាមរយៈ ប្រព័ន្ធធនាគារដៃគូដូចខាងក្រោម៖

*១.សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ​ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

*២.សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅតាមបណ្តាខេត្ត ទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

ចំពោះប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោល នយោបាយប្រចាំខែសម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់ គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធ័ជន និងយុវនីតិសម្បទា រាជធានី ខេត្ត។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមអតីតយុទ្ឋជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នៅតាមបណ្ដ រាជធានី ខេត្តទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ។ ក្នុងករណ៏អតីតយុទ្ធជន៍ អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើក ប្រាក់សោធននៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិបើកប្រាក់សោធន ប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 – 092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក “មូលនិធិជាតិជំនួយសង្គម” ដោយសេចក្ដីអនុគ្រោះ៕ដោយ​៖សហការី​

...

ខាងក្រោមនេះ​ជាសេចក្ដី​ជូនដំណឹង​របស់​មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.)៖

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print