ជនសង្ស័យ៤នាក់យកដុំថ្មគប់ត្រូវក្បាលអ្នកដំណើររួចលួចម៉ូតូជិះគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល: យុវជនម្នាក់ ជិះម៉ូតូយប់ស្ងាត់ម្នាក់ឯង ត្រូវបានក្រុមជនសង្ស័យ៤នាក់ ជិះដេញតាមរួចយកដុំថ្មគប់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ រួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល ។ ករណីលួចមានស្ថានទម្ងន់ទោស បានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង​០៣:និង៣០នាទីទាបភ្លឺ ចំណុចមុខអនុវិទ្យាល័យ​អរិយក្សត្រ​ ស្ថិតនៅ ភូមិអរិយក្សត្រ​ សង្កាត់អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ក្រុងអរិយក្សត្រ។
មន្ត្រីនគរបាលក្រុងអរិយក្សត្របានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ រស់​ វឌ្ឍនា​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខែ្មរ​ មុខរបរ​ ពេទ្យសត្វ មានទីលំនៅបច្ចុប្បន្ន​ ភូមិបារាជ​ សង្កាត់ស្វាយជ្រុំ​ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល​ ។ ចំណែកជនសង្ស័យ០៤នាក់
មិនទាន់ស្គាល់អត្តសញ្ញាណ(សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ)។ សំភារះបាត់បាត់បង់ ១.ម៉ូតូម៉ាក​ Honda Scoopy​ ពណ៍ស​ លាយផ្កាឈូក​ ផលិតឆ្នាំ២០២២​ ពាក់ផ្លាក់លេខ​ 1JM-8242 ចំនួន​ ០១គ្រឿង។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែសីហា ឆនាំ២០២៣​ វេលាម៉ោង​ ០៣និង០០នាទីទាបភ្លឺ​ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាក​ Honda Scoopy​ ពណ៍ស​ លាយផ្កាឈូក​ ផលិតឆ្នាំ២០២២​ ពាក់ផ្លាក់លេខ​ 1JM-8242 ចេញពីរាជធានីភ្នំពេញ​ បំណងទៅផ្ទះនៅក្នុងបុរីទួលសង្កែ​ ដោយជិះឆ្លងតាមកំពង់ចម្លងអរិយក្សត្រ​ លុះពេលធ្វេីដំណេីដល់មុខវត្តពេជ្រម្តុដ​ ស្ថិតក្នុងភូមិអរិយក្សត្រ​នៅវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ក៏ជួបជនសង្ស័យចំនួន​០៤នាក់​ ជិះម៉ូតូចំនួនពីរគ្រឿង​ ម៉ាកHonda Dream ពណ៍ខ្មៅ​ មិនចាំផ្លាកលេខ​ និងម៉ូតូ១គ្រឿងទៀតម៉ាក​ Suzuki Nex ពណ៌ស​ មួយគ្រឿង​ នៅឈប់​លេីផ្លូវក្បែរបងវត្ត ដោយឃេីញជនរងគ្រោះជិះម៉ូតូម្នាក់ឯង​ ទេីបក្រុមជនសង្ស័យជិះម៉ូតូដេញតាមកាក់ពីមុខម៉ូតូជនរងគ្រោះអោយឈប់​ នៅចំណុចមុខសាលាអនុវិទ្យាល័យអរិយក្សត្រ​ ស្ថិតក្នុងភូមអរិយក្សត្រ​ សង្កាត់អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល​ ហេីយបានដកកាំភ្លេីងខ្លីភ្ជង់ជនរងគ្រោះទារយកតេឡេសោម៉ូតូ​ តែជនរងគ្រោះមិនអោយរួចព្យាយាមបន្តជិះទៅមុខទៀតក៏ត្រូវជនសង្ស័យយកដុំថ្មមកវាយក្បាលចំខាងក្រោយ​ចំនួនពីរដង​បណ្តាលអោយបែកក្បាល ទេីបជនរងគ្រោះ​ ចុះពីលេីម៉ូតូហេីយដកតេឡេម៉ូតូអោយក្រុមជនសង្ស័យ​ ពេលបានតេឡេរួចជនសង្ស័យក៏បានឡេីងជិះម៉ូតូគេទៅបាត់​ ដោយមិនច្បាស់ថាក្រុមជនសង្ស័យជិះគេចខ្លួនទៅខាងណាទេ។
​ បច្ចុប្បន្ន​កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវស្វែងរកមុខសញ្ញាដេីម្បីមកចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print