រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការ បង្កើតដែនជម្រកសត្វព្រៃសៀមប៉ាង

ចែករំលែក៖

ភ្នំពេញ : រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការ បង្កើតដែនជម្រកសត្វព្រៃសៀមប៉ាង សម្រេច :

មាត្រា១ – ត្រូវបានបង្កើតដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីទំហំ ១៣៣.៧០៧,៧៣ហិចតា(មួយរយសាម សិបបីពាន់ប្រាំពីររយប្រាំពីរហិចតានិងចិតសិបបីអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដូចមានផែនទីភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និងមាននិយាមកា(UTM WGS 1984 Zone 48 N )ដូចខាងក្រោម៖
មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញ លក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព
– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣ – ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងដែនជម្រកសត្វព្រៃសៀមប៉ាង ដោយសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តស្ទឹងត្រែង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារ បរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន។

មាត្រា៤ – ព្រំប្រទល់និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃសៀមប៉ាង នឹងត្រូវធ្វើបច្ចុប្បន្នភាពនិងកែសម្រួលតាមរយៈ ការសិក្សាស្រាវជ្រាវនិងប្រមូលទិន្នន័យ ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃនិងផលប្រយោជន៍ ធនធានជីវៈចម្រុះ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

មាត្រា៥ .-អនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ស្តីពីការបង្កើតដែនជម្រកសត្វព្រៃ សៀមប៉ាង អនុក្រឹត្យលេខ៧៦ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រក សត្វព្រៃសៀមប៉ាងខាងលិច និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ -រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print