លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម :

១- ដែលថាជាការបោះឆ្នោតក្លែងក្លាយគឺមានតាំងពីពេលដែលកម្ពុជាទទួលខុសត្រូវរៀបចំការបោះឆ្នោតដោយខ្លួនឯងតាមរយៈ គ.ជ.ប = គ.ជ.ប បានរៀបចំការបោះឆ្នោតទទួលបានជោគជ័យជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៩៨មក ។
២- ការបោះឆ្នោតជាបន្ទុករបស់ គ.ជ.ប រៀបចំដំណើរការបោះឆ្នោតស្របតាមច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ គ.ជ.ប = និងមានការចូលរួមរបស់ប្រជាជនកម្ពុជាទូទាំងប្រទេសស្របតាមច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សាខ័ណ្ឌ ស្រុក និងច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
៣- ការរៀបចំការបោះឆ្នោតគ្រប់នីតិកាល = ត្រូវបានចូលរួមពីប្រជាជនក្នុងអត្រាខ្ពស់រហូតដល់ជាង៨០% និងសាទរគាំទ្រពីមតិជាតិអន្តរជាតិលើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំង។
៤- តំណាងរាស្ត្រខ្មែរអូស្ត្រាលីទទួលស្គាល់ថាសហគមន៍ខ្មែរនៅអូស្ត្រាលីទន់ជ្រាយខាងគោលជំហរនយោបាយ = ថាគេអាចបំបែកបំបាក់សហគមន៍ខ្មែរអូស្ត្រាលីបាន?
៥- រឿងអាជ្ញាធរអូស្ត្រាលីលុបទិដ្ឋាការមិនឲ្យចូលអូស្ត្រាលីនោះ = អត់ផ្លូវទេបើអត់មានធ្វើខុសច្បាប់អូស្ត្រាលីផងនោះ?
៦- ការដេញចាប់ចងក្រុមឧទ្ទាមក្រៅច្បាប់គឺជាការត្រឹមត្រូវ ដើម្បីការពារសន្តិភាពស្ថិរភាពនយោបាយនិងសេចក្តីសុខរបស់ប្រទេសជាតិនិងប្រជាជន = មិនត្រឹមតែនៅកម្ពុជាទេ ករណីនេះមាននៅប្រទេសណាក៏គេធ្វើផងដែរ។
៧- បើថាការតែងតាំងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលមានការមិនឯកភាពគ្នាគឺជាការល្អសម្រាប់ក្រុមប្រឆាំងហើយតើ? = ចាំបាច់អីឈឺក្បាលដល់ពួកប្រឆាំងនៅក្រៅស្រុកដែរ?
៨- បើទោះជាខិតខំនិយាយទាល់តែងាប់ខ្លួនទៀត = ក៏មិនអាចធ្វើឲ្យប្រែក្រឡាស់បានដែរ?
៩- ការពារសន្តិភាពគឺការពារប្រទេសជាតិ ប្រជាជននិងសមទ្ធិផលសង្គមជាតិទាំងមូល។
១០- ការគ្រោះថ្នាក់ចរាចរណ៍មានជារៀងរាល់ថ្ងៃមិនដែលខានទេ = តើជាការបណ្តាលមក ឯកឧត្តម ហេង សួរ បើកឡានបុកឬ? ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print