ភ្នំពេញ៖ សមត្ថកិច្ចអន្តោប្រវេសន៍ចុះឆែកឆេរនៅការដ្ឋានសាងសង់ខុនដូរនិងធ្វើការគ្មានសៀវភៅការងារត្រឹមត្រូវហើយក៏ធ្វើការឃាត់ខ្លួនបានបុរសជនជាតិចិនប្រុសស្រី២២ម្នាក់ កាលវេលាម៉ោង៤រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចតាមផ្លូវ៤៣៦ ក្រុម៣១ ស្ថិតនៅភូមិ៥៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
...
សមត្ថកិច្ចអគ្គនាយដ្ឋានសើុបអង្កេត និងអនុវត្តនីតិវិធីឲ្យដឹងថា ដោយកម្លាំងជំនាញចុះប្រត្តិបត្តិការចុះឆែកឆេរត្រួតពិនិត្យនៅការដ្ឋានសាងសង់ខុនដូរមួយកន្លែងនៅអតីតផ្សារត្រីបឹងត្របែក ដោយមានកម្មករនិងមេការភាគច្រើនជាជនជាតិចិន ហើយក៏សហការជាមូលដ្ឋានក៏រកឃើញមានជនជាតិចិនប្រុសស្រី ២២នាក់តែគ្មានលិខិតឆ្លងដែនិងសៀវភៅស្នាក់នៅចំនួន៦ម្នាក់ ហើយចំណែក១៦ម្នាក់ទៀតគឺមានលិខិតឆ្លងដែនតែអត់សៀវភៅការងារ ។
បច្ចុប្បុនជនជាតិចិនប្រុស ៦នាក់នេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕
ដោយ៖ ស រស្មី
...