ភ្នំពេញ : ក្រសួងសុខាភិបាល បានចេ៧សេចក្តីប្រកាសព័ត៌មានស្តីពី ការបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលឈ្មោះម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានផ្ទុកសារធាតុ Betamethasone និង Meloxicam ដែលប៉ះពាល់ដល់សុខភាព។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផល ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវ (ដូចមានរូបផលិតផលភ្ជាប់មកជាមួយ) ដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព មានដាក់សារធាតុ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់ត “ហ៊ឺបខ្មែរ Herb Khmer» មានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងប្រមូលផលិតផលខាងលើយកមកកម្ទេចចោល ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងមិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ មៀកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN)។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃ ក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣៨ ០៦៦ /០១២ ៩៨៣ ៣៣៤ /០១២ ២០៤ ៩៦៥៕
ដោយ : សិលា