ភោជនីយដ្ឋានយីហោ”កល្យាណ”​ ក្រោយបង្កសម្លេងរំខានដល់អ្នកជិតខាង​ ត្រូវ​មន្រ្តីជំនាញខណ្ឌទួលគោកចុះធ្វើកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ​៖​ ទីតាំងភោជនីយដ្ឋានយីហោ”កល្យាណ”​ ក្រោយបង្កសម្លេងរំខានដល់អ្នកជិតខាង​ ត្រូវ​បានមន្រ្តីជំនាញ​ពាក់ព័ន្ធ​ខណ្ឌទួលគោក​ បានចុះទៅធ្វើកិច្ចសន្យា​ណែនាំ​ អប់រំមិនឱ្យ​បង្ក​ការ​រំខាន​ដល់​អ្នក​ជិតខាង​នោះឡើយ​។

បេីតាមការ​បញ្ជាក់ពី​មន្រ្តីសាលាខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ ក្រោយមានការសំណូមរពររបស់ពលរដ្ឋ ពីបញ្ហាទីតាំងភោជនីយដ្ឋានយីហោ កល្យាណ បង្កសម្លេងរំខានដល់ការរស់របស់ពួកគាត់ លោក ឈាង វុទ្ធី អភិបាលរងខណ្ឌទួលគោក បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះទៅធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំង នៅភោជនីយដ្ឋាន កល្យាណ ដែលមានទីតាំងនៅផ្លូវ៣១៥ និង៣១៧ ភូមិ៦ សង្កាត់បឹងកក់ទី២ ។

...

ក្រោយធ្វើកិច្ចសន្យា ក្រុមការងារ បានអប់រំណែនាំដល់ ម្ចាស់អាជីវកម្ម ៖
– ត្រូវបញ្ឈប់ការបង្កសម្លេងរំខានដល់អ្នកជិតខាង
– ត្រូវចូលរួមរៀបចំ និងថែរក្សាសណ្ដាប់ធ្នាប់ និងអនាម័យ នៅជុំទីតាំងអាជីវកម្ម ដោយមិនត្រូវចតយានយន្តលើចិញ្ចើម និងទ្រូវផ្លូវនោះទេ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យា រដ្ឋបាលខណ្ឌ នឹងចាត់វិធានការរដ្ឋបាល តាមនីតិវិធីច្បាប់៕ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print