បាក់ដីនៅអណ្តូងរ៉ែថ្លើមថ្ម នៅប្រទេសមីយ៉ាន់ម៉ា ស្លាប់ ៣២នាក់

ចែករំលែក៖

មានការបាក់ដីនៅអណ្តូងរ៉ែថ្លើមថ្ម នៅភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា បានសម្លាប់មនុស្ស កើនឡើងដល់ទៅ៣២នាក់ ។

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមសង្រ្គោះបានឱ្យដឹងនៅថ្ងៃ១៦ នេះ តួលេខអ្នកស្លាប់ដោយសារហេតុការណ៍បំណាក់ដី នៅឯអណ្តូងរ៉ែថ្លើមថ្មមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ គឺបានកើនដល់យ៉ាងហោច៣១នាក់ហើយ ខណៈមនុស្ស៨នាក់ផ្សេងទៀត កំពុងបន្តបាត់ខ្លួននៅឡើយ។ នេះ
ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ នៅជាយក្រុងហាកាន (Hpakant) នៃរដ្ឋខាជីន (Kachin) បន្ទាប់ពីតំបន់នោះ បានទទួលរងការធ្លាក់ភ្លៀងខ្លាំងនិងគ្រោះទឺកជំនន់។ ក្រុមសង្រ្គោះបានប្រាប់ថា ពួកគេបានរកឃើញសាកសពមនុស្សប៉ុន្មាននាក់ថែមទៀត កាលពីព្រឹកថ្ងៃពុធនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់៣១នាក់ ហើយ៨នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួន នៅឡើយមកទល់ពេលនេះ។
បើតាមក្រុមសង្រ្គោះ ពំនូកដីធំមួយកម្ពស់ប្រហែល១៥០-១៨០ម៉ែត្រ ដែលបន្សល់ទុកដោយប្រតិបត្តិការជីករុករបស់ក្រុមហ៊ុនឧស្សាហកម្មរ៉ែ បានជួបសភាពទ្រុធទ្រោម ដោយសារតែភ្លៀងធ្លាក់ខ្លាំងរួចក៏បាក់ស្រុតតែម្តង។ តាមពិតទៅ រដូវភ្លៀងបានបង្ខំឱ្យប្រតិបត្តិការរុករករ៉ែត្រូវបានផ្អាក ប៉ុន្តែក្រុមអ្នកដែលត្រូវបំណាក់ដីវាយប្រហារទាំងនោះ ហើយធ្លាក់ចូលទៅក្នុងបឹង គឺទំនងជាអ្នករស់នៅក្នុងតំបន់ ដែលព្យាយាមស្វែងរកវត្ថុមានតម្លៃនៅក្នុងពំនូកដី។
ការរុករករ៉ែថ្លើមថ្មនៅមីយ៉ាន់ម៉ា គឺជាអាជីវកម្មដែលរកប្រាក់កម្រៃបានយ៉ាងច្រើន ដោយសារតែតម្រូវការខ្ពស់ពីប្រទេសចិន ដែលស្ថិតនៅក្បែរខាង ប៉ុន្តែឧស្សាកម្មដែលពុំសូវមានការត្រួតពិនិត្យត្រឹមត្រូវនេះ គឺសម្បូរទៅដោយការស្លាប់នៃកម្មកររ៉ែជាញឹកញាប់។ មីយ៉ាន់ម៉ាគឺជាប្រភពធនធានរ៉ែថ្លើមថ្មធំជាងគេរបស់ពិភពលោក ខណៈកាលពីឆ្នាំ២០២០ មនុស្សរហូតដល់ជិត៣០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដីយ៉ាងធំមួយ នៅអណ្តូងរ៉ែមួយកន្លែងក្នុងក្រុង Hpakant៕

...

រូប​ថត​: CAO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print