ប្រទេសសិង្ហបុរីបានចាប់ខ្លួនជនបរទេសចំនួន ១០ នាក់មកពីប្រទេសចិន ទួរគី ស៊ីប កម្ពុជា និងវ៉ានូអាទូ(Vanuatu) ដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីលាងលុយខ្មៅ និងក្លែងបន្លំដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។
ប៉ូលិសសិង្ហបុរីកាលពីថ្ងៃទី១៥ ខែសីហា បានបើកការវាយឆ្មក់ជាបន្តបន្ទាប់នៅទូទាំងប្រទេស ដើម្បីចាប់ខ្លួនជនបរទេស១០នាក់ ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងគម្រោងលាងលុយ និងក្លែងបន្លំ។
អាជ្ញាធរសិង្ហបុរីបានបង្កកទ្រព្យសម្បត្តិចំនួន 1 ពាន់លានដុល្លារសិង្ហបុរី (736 លានដុល្លារ) រួមទាំងសាច់ប្រាក់ គណនីធនាគារ អចលនទ្រព្យ រថយន្តទំនើប កាបូប គ្រឿងអលង្ការ និងអាងស្ពាន់ ឧបករណ៍អេឡិចត្រូនិក។
បើតាមប្រភពពីសមត្ថកិច្ច ជនបរទេសដែលត្រូវបានចាប់ខ្លួននោះ មានអាយុចន្លោះពី ៣១ ទៅ ៤៤ឆ្នាំ និងមានសញ្ជាតិចិន ទួរគី ស៊ីប កម្ពុជា និងវ៉ានូអាទូ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ធនាគារកណ្តាលរបស់ប្រទេសសិង្ហបុរីបាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយស្ថាប័នហិរញ្ញវត្ថុ ដែលមូលនិធិអាចត្រូវបានភ្ជាប់ទៅនឹងឧប្បត្តិហេតុនេះ។ ធនាគារកណ្តាលបាននិយាយដោយមិនបញ្ចេញឈ្មោះជាក់លាក់ថា “ការងារឃ្លាំមើលជាមួយស្ថាប័នហិរញ្ញវត្ថុទាំងនេះកំពុងដំណើរការ” ។
មកទល់ពេលនេះអត្តសញ្ញាណបុគ្គលដែលចាប់ខ្លួន ពាក់ព័ន្ធការលាងលុយខ្មៅ មិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ៕
រូបថត: strait times