ខេត្តបន្ទាយមានជ័យៈ ជនជាតិថៃ២នាក់ជិះម៉ូតូឆក់ទូរសព្ទដៃស្ត្រីម្នាក់នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ។ម្តុំផ្សារអគ្គ:កែងផ្លូវតាឡាក់លក់គុយទាវ). ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ប្រភពពលរដ្ឋបញ្ជាក់ថាៈជនជាតិថៃខាងលើជួលបន្ទប់គេស្នាក់នៅភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ដោយមុនកើតហេតុជនសង្ស័យ២នាក់ខាងលើជិះម៉ូតូមកដល់ចំណុចកន្លែងកើតហេតុឃើញស្ត្រីម្នាក់ជាមួយកូនតូច ដៃកាន់ទូរសព្ទក៏ធ្វើសកម្មភាពឆក់យកតែម្ដង។
ប្រភពពលរដ្ឋប្រាប់ថាៈក្រោយពីរជនសង្ស័យជនជាតិថៃបានឆក់ទូរសព្ទស្ត្រីរងគ្រោះ (មិនស្គាល់អត្តសញ្ញាណ)រួចមកបានជិះម៉ូតូរត់គេចភ្លាមនោះស្ត្រីជនរងគ្រោះនិងពលរដ្ឋខ្មែរយើងមួយចំនួនទៀតឃើញសកម្មភាពខាងលើក៌នាំគ្នាដេញព័ទ្ធចាប់បាន រួចទ្រាំមិនបានក៏
នាំគ្នាដាក់មួយដៃមួយជើង រួចបានហៅកម្លាំងសមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីប្រគល់ជនសង្ស័យឲ្យ និងយកទៅសួរនាំនៅកន្លែងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖វណ្ណា
![](http://nkdnews.com/wp-content/uploads/2023/08/IMG_20230818_131339_339.jpg)