ស្រ្តីម្នាក់ជាជនជាតិចិនម្នាក់បានចូលទៅក្នុងមន្ទីរពេទ្យប៊ី ធន កម្ពុជា ដោយប្រាប់ពេទ្យថារូបខ្លួនហូបបាយមិនបាន ហើយលោកគ្រូពេទ្យរួចក៏បានដាក់សេរ៉ូម២ផ្លោក ស្រាប់តែស្លាប់ភ្លាមៗតែម្ដង

ចែករំលែក៖

ភ្នំពេញៈ មានស្រ្តីម្នាក់ជាជនជាតិចិនម្នាក់បានចូលទៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពុជា ដោយប្រាប់ពេទ្យថា រូបខ្លួនហូបបាយមិនបាន។ បន្ទាប់ពីប្រាប់លោកគ្រូពេទ្យរួចហើយ លោកគ្រូពេទ្យក៏បានដាក់សេរ៉ូមអស់ចំនួន២ផ្លោក ស្រាប់តែអ្នកជំងឺនេះស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពជាតែម្ដង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 2 រសៀលថ្ងៃទី 18 ខែសីហា ឆ្នាំ2023 នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មានមានស្រ្តីម្នាក់ជាជនជាតិចិនបានចូលទៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពុជា ដោយប្រាប់ពេទ្យថា រូបគាត់ហូបបាយមិនបានទេ។ បន្ទាប់ពីប្រាប់លោកគ្រូពេទ្យរួចហើយ លោកគ្រូពេទ្យខាងលើក៏បានដាក់សេរ៉ូមបានចំនួន២ផ្លោក ស្រាប់តែស្លាប់ភ្លាមៗនៅក្នុងមន្ទីរពេទ្យ ប៊ី ធន កម្ពុជា តែម្ដង។ ភ្លាមៗនោះក៏បាននាំគ្នារាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកដល់កន្លែងកើតហេតុដើម្បីឱ្យកម្លាំងសមត្ថកិច្ចជំនាញពិនិត្យផងដែរ។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀតនៅពេលទទួលបានព័ត៌មានច្បាស់ការណ៍៕ ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print