ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី១៨ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានចុះល្បាតតាមភូមិសាស្ត្រក្នុងមូលដ្ឋានក្រុងប៉ៃលិន។ ពេលល្បាតដល់ចំណុចផ្លូវលំមួយខ្សែខាងក្រោយភ្នំយ៉ាត ស្ថិតនៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនបានប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យក៏ឃាត់ខ្លួនបុរសម្នាក់យកមកសួរនាំ និងឆែកឆេរលើដងខ្លួនរកឃេីញសម្ភារជក់គ្រឿងញៀនមួយចំនួន។ បន្ទាប់មកនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ ជនសង្ស័យឈ្មោះ លាង ហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មន្ត្រីនគរបាលជំនាញក្រុងបានបន្តថា
ជនសង្ស៊័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនដែលខ្លួនបានទិញកន្លងមកគឺទិញពីឈ្មោះ គង់ ភេទប្រុស ស្ថិតនៅចំណុចចំការស្វាយជេីងភ្នំខៀវ ភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
នគរបាលផែនប្រឆាំងគ្រឿងញៀនក្រុង
បានបន្តទៀតថា ក្រោយពីបានធ្វេីការចុះស៊េីបអង្កេតនិងស្រាវជ្រាវទៅដល់ទីតាំងខាងលេី បានបង្ក្រាបជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ មៀង មាន ហៅ ខៃ គង់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឆែកឆេរលេីដងខ្លួនរកឃេីញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់(ធំ០១កញ្ចប់)។ដូច្នេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់(ប្រុស) មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ លាង ហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
២-ឈ្មោះ មៀង មាន ហៅ ខៃ គង់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
ចំពោះវត្ថុតាងដកហូតសរុបរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់ ធំ០១កញ្ចប់ ទម្ងន់៩,២៥ក្រាម សាច់ថ្នាំសុទ្ធ។
២-ជញ្ចីងថ្លឹងថ្នាំញៀន០១គ្រឿង។
៣-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន០១ដុំ។
៤-ទូរស័ព្ទដៃចំនួន០២គ្រឿង។
ក-ម៉ាកVivo ពណ៌ខៀវ ០១គ្រឿង។
ខ-ម៉ាកnokia ពណ៌ខៀវ ០១គ្រឿង។
៥-ម៉ូតូចំនួន០៣គ្រឿង៖
ក-ម៉ូតូម៉ាកhonda wave rsx ពណ៌ខ្មៅ គ្មានផ្លាកលេខ ០១គ្រឿង។
ខ-ម៉ូតូម៉ាកyamaha exciter ពណ៌ខ្មៅ គ្មានផ្លាកលេខ ០១គ្រឿង។
គ-ម៉ូតូសេ៊រីចាស់ គ្មានផ្លាកលេខ ០១គ្រឿង។
៦-សម្ភារសម្រាប់ជក់គ្រឿងញៀន១។
ករណីខាងលើនេះ សូមគោរពស្នើសុំយោបល់លោកស្នងការឃាត់ខ្លួនជន
សង្ស័យខាងលើរួមទាំងវត្ថុតាងនៅអធិ
ការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីអនុវត្តនីតិវិធី៕ ដោយ÷ស សារ៉េត