ខេត្តកណ្តាល : ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ KaKa Film ដែលបានបង្ហោះវីដេអូសម្ភាស ភ្ជាប់ជាមួយខ្លឹមសារមានចំណងជើងថា ប្អូនស្រីគាត់ត្រូវគេរំ..លោភម្តង2នាក់ ហើយគំរាម ថាសម្លា-ប់ និង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Vanilla វ៉ាន់នីឡា ដែលបានយកទៅបង្ហោះបន្ត ភ្ជាប់ជាមួយខ្លឹមសារមានចំណង ជើងថា ប្អូនស្រីត្រូវបានគេចាប់រំ.លោភរហូតដល់ទៅពីរនាក់ ឥលូវគាត់មានផ្ទៃពោះប្រាំពីរខែ ពួកគាត់ស្គាល់មុខស្គាល់ទាំងឈ្មោះពួកនោះប៉ុន្តែធ្វើអីគេអត់បាននាងខ្ញុំសូមស្នើរដល់សមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ជូនគាត់ផង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖
ពិតជា+ករណី៖ រំ.លោភ.សេព.សន្ថវៈ
-កើតហេតុថ្ងៃទីមិនចាំ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង១៥ និង០០នាទី (ទទួលបណ្តឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ )។
ដែលស្ថិតនៅ-ចំណុចកើតហេតុ៖ គុម្ពោតព្រៃ ភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបញ្ជាក់ថា, +ជនរងគ្រោះចំនួន ០១នាក់ស្រី
-ឈ្មោះ សុ ម.ន.រ ហៅស្រី ច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (មានផ្ទៃពោះចំនួន០៦ខែ)។
ដោយឡែក+ជនសង្សយ័ចំនួន ០២នាក់ប្រុស រួមមានឈ្មោះ
១-ឈ្មោះ ខន ខេន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តណ្តាល (គេចខ្លួន)។
២-ឈ្មោះ រ៉ែម សុផល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិទីទុយពង ឃុំសំរោងលើ ស្រុកអង្គ្នួស្នួល ខេត្តកណ្តាល (គេចខ្លួន)។
+បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ បានគេចខ្លួនចេញពីមូលដ្ឋាន ។
សមត្ថកិច្ចបន្តថា, ចំពោះ+វត្ថុតាងចាប់យក:គ្មាន
+ផលប៉ះពាលគឺ ៖ ជនរងគ្រោះត្រូវបានជនសង្ស័យរំលោភបានសម្រេច ហើយមានផ្ទៃពោះចំនួន០៦ខែ។
សមត្ថកិច្ចបញ្ជាក់អំពី+សភាពរឿងហេតុថា,
-ឆ្លងតាមការបំភ្លឺជនរងគ្រោះបានបំភ្លឺថា: កាលពីថ្ងៃមិនចាំក្នុងអំឡុងខែមករា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង១៥ និង០០នាទី ខ្លួនបានដើរមករកបេះផ្លែទ្រលឹងទឹងនៅក្នុងចំការមួយដែលឪពុកម្តាយធ្លាប់មើលឲ្យគេពីមុនមក។
-នៅពេលខ្លួនកំពុងតែបេះផ្លែទ្រលឹងទឹងនោះ ស្រាប់តែជនសង្ស័យទាំង២នាក់ខាងលើ ដើរចូលទៅដល់ហើយចាប់ ដៃជនរងគ្រោះអូសចេញពីចំការ រហូតទៅដល់កន្លែងកើតហេតុ ហើយបានធ្វើសកម្មភាពចាប់សម្រាតខោអាវ របស់ជនរងគ្រោះចេញអស់ ពេលនោះជនសង្ស័យឈ្មោះ រ៉ែម សុផល បានចាប់រំ.លោភ.ជនរងគ្រោះរហូតបាន សម្រេចម្ដង បន្ទាប់មកទើបជន.ស.ង្ស័យឈ្មោះ ខន ខេន បានរំ.លោភទៅលើជនរងគ្រោះរហូតដល់បានសម្រេចដូចគ្នា។ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពរំ-លោភជនរងគ្រោះបានសម្រេចហើយក៏បាននិយាយគំរាមថាបើហ៊ាននិយាយរឿងនេះប្រាប់គេឲ្យដឹង នោះនិងសម្លា-ប់ចោល ហើយក៏នាំគ្នាគេចខ្លួនអស់បាត់ទៅ ចំណែក ជនរងគ្រោះ ដោយមានការភ័យខ្លាច ទើបលាក់រឿងនេះមិនឲ្យគេដឹងរហូតមក។
+រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ប្រហែលវេលាម៉ោង១០ព្រឹក ឈ្មោះ ហេង ហាន ត្រូវជាម្តាយមីង របស់ ជនរងគ្រោះ បានសង្ស័យថាជនរងគ្រោះមានផ្ទៃពោះ ក៏ទិញឧបករណ៍ធ្វើតេស្តទឹកនោម ទើបដឹងថាជនរងគ្រោះ មានផ្ទៃពោះ។ ហើយបានដឹកជនរងគ្រោះទៅឆ្លុះអេកូនៅពេទ្យឯកជនភូមិគីរីថ្មី ឃុំសំរោងលើ លទ្ធផលមានផ្ទៃ ពោះរយៈពេល២៣សប្តាហ៍ និង៦ថ្ងៃ បន្ទាប់ពីទទួលបានព័ត៌មានដូចនោះហើយក៏ត្រឡប់ទៅផ្ទះវិញ។ រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទើបក្រុមគ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលសំរោងលើ។
-ក្រោយពីសមត្ថកិច្ចប៉ស្ដិ៍ទទួលបានព័ត៌មានភ្លាម បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ទទួលពាក្យបណ្ដឹង និងធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមនីតិវិធី ។
-ក្រោយពីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កសាងសំណុំរឿងចប់សព្វគ្រប់ហើយ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចផ្នែកជំនាញស្រុក បានបញ្ជូនសំណុំរឿង ទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី។
⛔បញ្ជាក់ៈ ការចុះមកសម្ភាសជាមួយគ្រួសារជនរងគ្រោះខាងលើ ពុំបានទំនាក់ទំនង ឬសហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ និងផ្នែកជំនាញស្រុកអង្គស្នួលនោះទេ។
+ដោយមើលឃើញពីជីវភាពខ្វះខាត និងជួបទុក្ខលំបាក របស់ក្រុមគ្រួសារជនរងគ្រោះ
-ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
-នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី លោកស្រីអនុសេនីយ៍ទោ មឿន ផល្លីន អធិការរងទទួលផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ តំណាងលោកវរសេនីយ៍ឯក មាន សំណាង អធិការ នគបាលស្រុកអង្គស្នួល ដឹកនាំក្រុមការងារផ្នែកជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ បានចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ និងបានឧបត្ថម្ភ ថវិកា សម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីជួយសម្រួលជីវភាព៖
-ថវិកាចំនួន ៣០០,០០០រៀល
-អង្ករ២បាវ = ៥០kg
-ទឹកបរិសុទ្ធចំនួន ២យួរ
-ទឹកត្រី២យួរ
-ទឹកស៊ីអុីវ២យួរ
-ត្រីខ ២យួរ
-មី៣កេស។
-លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣វេលា ម៉ោង០៩និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងលើ ដឹកនាំដោយលោកមេឃុំ បាននាំយកជណ្តើរដែកដែលជាអំណោយរបស់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល និងអំណោយលោក ហែម ហង្ស អនុប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកអង្គស្នួល អង្ក១បាវទម្ងន់៥០Kg ទឹកត្រី៦យួរ លោក ហ៊ុនសុន មេឃុំសំរោងលើ ថវិកា១៥ម៉ឺនរៀល ប្រគល់ជូនបន្ថែមទៀត។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕
ដោយ : សហការី