ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែសីហា ឆ្នាំ២០២៣នព បានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមឧក្រិដ្ឋជនប្រដាប់អាវុធរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀននៅខេត្តសៀមរាប។
ក្នុងការធ្វើសន្និសីទកាសែតនេះ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបបានចំនួន ៧នាក់ ក្នុងនោះមានខ្មែរអាមេរិកចំនួន ៦នាក់ និងចិន ១នាក់ កាន់ប៉ាស្ព័រអាមេរិក។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងតាមប្រមាញ់ចាប់ខ្លួនមេក្លោង និងទណ្ឌិតដែលរំដោះខ្លួននោះផងដែរ៕
...
សូមរង់ចាំតាមដានព័ត៌មានលម្អិតតាមក្រោយ៖