សម្រេចឃុំខ្លួនអធិការរង ខណ្ឌចំការមន ដែល​បាន​ប្រើ​កណ្តាប់ដៃ​វា​.​យ​ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​សាធារណៈនោះហើយ

ចែករំលែក៖

​ភ្នំពេញ ៖ ទីបំផុត​លោក​វរសេនីយ៍ទោ ហ៊ុត គង់ អធិការរង ខណ្ឌចំការមន​ទទួល​ផែនការ​ងារ​ជំនាញ​កោសល្យ​វិ​ច្ឆ័​យ​ដែល​បាន​ប្រើ​កណ្តាប់ដៃ​វា​.​យ​ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​សាធារណៈ​កាល​ល្ងាច​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៣ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​ករណី​«​វ៉ៃ​ទៅ​វ៉ៃ​មក​» បណ្តាល​ឲ្យ​ភាគី​បើកបរ​រថយន្ត​សន្ល​.​ប់ ចំណែក​រូប​លោក​អធិការរង​បាក់​ធ្មេញ​មុខ​អស់​៣ ។

សូមបញ្ជាក់ថា ហេតុ​ការ​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​ផ្លូវ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី​បុរស​ម្នាក់​បើករថយន្ត PRIUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2BV-5390 ទៅ​បុក​ឃឿ​ន​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ខូចខាត​បន្តិចបន្តួច បន្ទាប់​ពី​កើតហេតុ​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក PCX ជា​អធិការរង​នគរបាល​ខណ្ឌចំការមន​បាន​មក​ឃាត់​រថយន្ត ហើយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​រហូត​ដល់​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ម្ចាស់​រថយន្ត​ឲ្យ​សន្ល​.​ប់​នៅ​កន្លែង ។

...

បច្ចុប្បន្នជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ PJ ជាបណ្តោះអាសន្ន៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print