ភ្នំពេញ : ប្រជាពលរដ្ឋ ពឹងអ្នកច្បាប់ ពឹងអាជ្ញាធរ ដើម្បីរកដំណោះស្រាយ ល្អ សម្រាប់ការរស់នៅ យោគយល់គ្នា ទីបំផុត គាត់បង្ខំចិត្ត ពឹងដល់ លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយជួយផ្សព្វផ្សាយ ពីករណីមេធាវីចតរថយន្តរំខានដល់ពួកគាត់ចេញចូល ទើបមានចម្ងល់ថា ,(មេធាវីខាងណាលោកព្រះ ចតឡានប៉ះពាល់រំខានដល់ប្រជាពលរដ្ឋ រស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានការពិបាករស់នៅចេញចូលធ្វើដំណើរណាស់ ! )។
ខាងក្រោមនេះជាការបង្ហោះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន:
សូមគោរពជម្រាបដល់លោកអ៊ំរដ្ឋមន្ត្រីនៃក្រសួងពត៌មានជាទីគោរព!🙏🙏🙏
សូមលោកអ៊ំមេត្តាជួយអន្តរាគមន៍ក៏ដូចជាជួយផ្សព្វផ្សាយពីបញ្ហានេះអោយបានជ្រាបដល់ប្រធានទីស្តីការគណៈមេធាវីផងលោកអ៊ុំ🙏😥
នាងខ្ញុំរស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានការពិបាករស់នៅចេញចូលធ្វើដំណើរណាស់ ដោយសាតែឡានរបស់មេធាវីនៅក្បែផ្ទះក្មួយយកមកសំចតចោលបិទផ្លូវជិត ក្មួយបានដោះស្រាយនិយាយផ្ទាល់ជាមួយគាត់ហើយ រួចបានប្តឹងទៅដល់អាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសាមកហើយ រហូតបានបន្តដាក់ពាក្យបណ្តឹងទៅកាន់ទីស្តីការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក៏រួចហើយដែរ!!!
តែបញ្ហារឿងឡានមេធាវីរូបនេះ គាត់នៅតែដាក់ដដែលដោយពុំខ្វល់ពីច្បាប់ដោះស្រាយឡើយ😥 បើគាត់ដាក់ម្តងម្កាលក៏ឡានគាត់ទុកចោលដល់ម៉ោង៩ ម៉ោង១០ក៏អត់ព្រម យកចេញ ក្មួយជាពលរដ្ឋធម្មតាអស់វិធីសាស្ត្រដោះស្រាយហើយលោកអ៊ំ ទាំងផ្លូវនេះជាផ្លូវសា
ធារណៈសម្រាប់ធ្វើដំណើរចេញចូលក្នុងភូមិទ្រា។
សូមលោកអ៊ុំមេត្តាអាណិតជួយដល់កូនចៅផង🙏🙏🙏៕
ដោយ : សហការ