ស្អែក ! ជាថ្ងៃបើកសម័យប្រជុំដំបូង​ និងសម័យប្រជុំលេីកទី១​ នីតិកាលទី៧​ នៃរដ្ឋសភា​

ចែករំលែក៖

ភ្នំពេញ : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតី ថ្ងៃបើកសម័យប្រជុំដំបូង​ និងសម័យប្រជុំលេីកទី១​ នីតិកាលទី៧​ នៃរដ្ឋសភា​ ដែលប្រព្រឹត្តទៅ នៅវេលាម៉ោង៨និង០០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ស្អែកនេះ ។

បេក្ខភាពជាប់ឆ្នោតជាសមាជិកសភាមានចំនួន១២៥ រូប គឺគណបក្សប្រជាជនកម្ពុជាចំនួន ១២០រូប គណបក្សហ្វ៊ិនស៊ិនប៉ិច ចំនួន៥រូប ។

ស្អែក ! ជាថ្ងៃបើកសម័យប្រជុំដំបូង​ និងសម័យប្រជុំលេីកទី១​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក៏មានការណែនាំពី លោក នេត្រ ភក្ត្រា ដល់អ្នកសារព័ត៌មាន ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម :

ជម្រាបជូនដំណឹង
សូមជម្រាបជូនដល់​ លោក លោកស្រី​ អ្នកសារព័ត៌មានជាតិនិងអន្ដរជាតិទាំងអស់ជ្រាបថា ថ្ងៃទី២១​ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកសម័យប្រជុំដំបូង​ និងសម័យប្រជុំលេីកទី១​ នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រុមការងារព័ត៌មាន សូមធ្វើការណែនាំចំពោះលោក លោកស្រីអ្នកសារព័ត៌មានជាតិនិងអន្ដរជាតិដូចខាងក្រោម៖
– រាល់យានជំនិះមិនអនុញ្ញាតឲ្យចូលមកក្នុងឬក្បែររដ្ឋសភាបានទេ។
– រាល់សម្ភារៈ ដែលមានកាបូប ម៉ាស៊ីនថតរូប ថតវីដេអូ ត្រូវឆ្លងកាត់ការត្រួតពិនិត្យ (X-Ray) នៅក្នុងវិមានរដ្ឋសភា ទើបលោក លោកស្រី​ មានសិទ្ធិយកចេញទៅថតបាន ទោះបីថតនៅខាងក្រៅរដ្ឋសភាក៏ដោយក៏ត្រូវមកឆ្លងកាត់ការត្រួតពិនិត្យដែរ។
– សូមលោក លោកស្រីចុះវត្តមានឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រុមការងារព័ត៌មានយេីងខ្ញុំ។
– សម្លៀកបំពាក់​ សមរម្យ ពាក់ក្រវ៉ាត់ក(ចំពោះសម្លៀកបំពាក់មិនសមរម្យ យើងខ្ញុំមិនអនុញ្ញាតឲ្យចូលរួមជាដាច់ខាត)។
– ចំពោះការចល័តពីកន្លែងមួយទៅកន្លែងមួយទៀត សូមលោក លោកស្រីជូនដំណឹងមកក្រុមការងារយើងខ្ញុំ​ នឹងសម្របសម្រួលជូន។
– លោក លោកស្រី​ អាចអញ្ជើញចូលយកព័ត៌មាន​ និងរូបភាព​ ដែលរៀបចំផ្សាយផ្ទាល់ពីសាលប្រជុំពេញអង្គ​ ចូលមកក្នុងសាលសន្និសីទបាយ័ន​ (សាលសារព័ត៌មាន)​ ដើម្បីតាមដានកិច្ចប្រជុំរដ្ឋសភា។
-សូមលោក លោកស្រីចេញចូលក្នុងរដ្ឋសភាតាមច្រកទ្វា ជាប់ក្រសួងធម្មការនិងសាសនា។
បញ្ជាក់: រដ្ឋសភានិងចាប់ផ្ដើមកម្មវិធីម៉ោង០៨.០០នាទីព្រឹកថ្ងៃទី២១.០៨.២០២៣ នៅមុខវិមានរដ្ឋសភា។ សូមអរគុណ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print