ភ្នំពេញ : ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំមានហឫទ័យសោមនស្សរីករាយឥតឧបមា សូមចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនជាតិ ជាសមាជិក សមាជិកា រាជរដ្ឋាភិបាល ដើម្បីដឹកនាំ និងកសាងប្រទេសជាតិជាបន្តទៅទៀត តាមមាគ៌ាដ៏ខ្ពង់ខ្ពស់ និង ដ៍ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅ ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលជាអគ្គមគ្គុ ទេសក៍ដឹកនាំវ័យក្មេងដ៏ឆ្នើមមួយរូប របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ និងគតិបណ្ឌិតខ្ពស់ ព្រមទាំងសមត្ថភាពពេញលេញ ទេពកោសល្យខ្ពស់ និងមាន មនសិការស្នេហាជាតិ ជាពិសេសបាននឹងកំពុងដឹកនាំធ្វើសកម្មភាពជាគម្រូជាក់ស្ដែងជាច្រើនឆ្នាំ មកហើយទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និង ព្រះមហាក្សត្រ ។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិទី៧ ជាបន្តទៅទៀតនេះ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាល នឹងបន្តដឹកនាំប្រទេស ឱ្យទទួលបាននូវមហាជោគជ័យបន្ថែមទៀតលើបេសកកម្មដ៏ឧត្តុង្គឧត្តម និងបន្តថែរក្សាស្ថិរភាព នយោបាយ សុខសន្តិភាព ដើម្បីជាឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ។
ខ្ញុំសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូន ឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត និងឯកឧត្តម លោកជំទាវ ជាឥស្សរជនក្នុងជួររាជរដ្ឋាភិបាលសូមបាន ប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ៕