អតីត Miss Grand Cambodia 2020 លឹម សុធាវី បង្ហោះសារកម្សត់ទាំងពរពោះកូនក្នុងផ្ទៃជិតគ្រប់ខែសង្ស័យវិបត្តិគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ អតីតម្ចាស់មកុដលំដាប់រងទី១ លឹមសុវធាវីដែលមុននេះបានរៀបការជាមួយបុរសម្នាក់កាលពីដើមឆ្នាំ ២០២៣ធ្លាប់បានបង្ហាញរូបភាពផ្អែមល្ហែមខ្លាំងប៉ុន្តែពេលនេះបែជាបង្ហាញអារម្មណ៍សោកសៅខ្លាំងទៅវិញ ។ ការទម្លាយសារសោសៅជាបន្តបន្ទាប់ជាមួយនឹងជីវិតដែលជ្រើសរើសផ្លូវខុស និងសារសុំទោសទៅកាន់កូនក្នុងផ្ទៃជាដើម។
សារនេះបានបង្កើតឲ្យមានការព្រួយបារម្ភខ្លាំងទៅកាន់នាងខណៈដែលគេដឹងថា នាងពរពោះដំណក់ឈាមរួមគ្នាលើកដំបូងជាមួយនឹងស្វាមីជិតគ្រប់ខែហើយដែរ រហូតមានអ្នកស្គាល់ និងក្នុងចង្កោមសិល្បៈផ្ញើសារលើកទឹកចិត្តនាងគ្រប់គ្នា។ សារ និងរូបភាពដែលនាងបានបញ្ចេញមុខនេះត្រូវបានគេសង្ស័យថា នាងកំពុងមានវិបត្តិគ្រួសារនោះតែម្តង។ អ្វីដែលកាន់តែច្បាស់មុននេះនាងបានបញ្ចេញសារដែលបញ្ជាក់ពីអារម្មណ៍នាងនិងមនុស្សស្រីទូទៅដែលចង់បានភាពស្មោះត្រង់ និងក្តីស្រលាញ់មួយដ៏ពិតប្រាកដ។ នាងបានលើកឡើងថា៖ គ្រប់មនុស្សស្រីតែងប្រាថ្នាចង់បានក្ដីស្រលាញ់ពិតនឹងភាពស្មោះត្រង់ តែងប៉ុណ្នោះនាងមិនដែលចង់បានអ្វីច្រើនពីរអ្នកឡើយ ទោះនាងត្រូងលះបង់ភាពស្រស់ស្អាត់ ភាពហៃសូរ នឹងការសប្បាយ ពេលវេលា ដើម្បីអ្នក ទោះនាងដឹងថានាងត្រូវចំណាយរូបរាងដល់ស្រសស្អាត់របស់នាងដើម្បីពពោះកូនអ្នកក៏នាងយល់ព្រម។ នាងបន្តថាពាក់កណ្ដាល់ជីវិតហើយដែលនាងស្គាល់តែពាក់្យថាសប្បាយ ដើរលេងហឺហា មិនដែលគិតច្រើនដឹងតែការសប្បាយនឹងភាពរីករាយ មិនដែលខ្វល់សូម្បីតែសុខភាព ចូលចិត្ដដើរលេងផឹកសុី នឹងជួបជជុំមិត្ដភក្យ័ តែពេលនេះនាង ប្រែខ្លាចជាម្ដាយម្នាក់ ដែលចេះបារម្មណ៍គ្រប់រឿង ចេះគិតច្រើន ចេះថែសុខភាព ចេះខ្លាចខ្លួនឯងឈឺ ចេះសំងំគេងនៅតែផ្ទះ ក៏ព្រោះតែកូន ក៏ព្រោះតែចង់អោយកូនមានសុខភាពល្អ នាងអាចលេបថ្មាំរាល់ថ្ងៃ នាងអាចធ្វើគ្រប់យ៉ាងដែលនាងមិនដែលធ្វើ ដោយគ្នានអ្នកបង់ខំ នឹងគ្មានលក្ខខណ្ឌ ក៏ព្រោះចង់អោយបេះដូងដ៏តូចនៅក្នុងពោះកើតមកមានសុខភាពល្អ អោយទៅអ្នក ។
គួរបញ្ជាក់ដែរថា លឹម សុធាវី ត្រូវបានគេស្គាល់ថានាងគឺជាម្ចាស់មកុដលំដាប់រងទី១ពីកម្មវិធី Miss Grand Cambodia 2020 តំណាងខេត្តព្រះសីហនុបន្ទាប់ពីកញ្ញា សេង រដ្ឋាដែលបានបោះបង់តំណែង ហើយនាងក៏លាលែងពីតំណែងមិនទទួលយកការចេញទៅប្រគួតនៅប្រទេសថៃផងដែរនាងគ្រានោះ។ នាងបានរៀបការជាមួយបុរសម្នាក់កាលពីអំឡុងខែមីនាឆ្នាំ ២០២៣ដែលមុននេះនាងតែងបង្ហោះសារនិងរូបផ្អែមល្ហែមជាមួយស្វាមី ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថាតើបញ្ហាដែលនាងបញ្ចេញនោះជារឿងរ៉ាវទំនាស់នៅក្នុងគ្រួសារឬយ៉ាងណា៕
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print