តោះ​ចង់​ដឹង​អត់​! តើអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីផ្លាកលេខយានជំនិះ ភ្នំពេញ បានដែរឬទេ?​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ តើអត្តសញ្ញាណប័ណ្ណខេត្ត អាចចុះបញ្ជីផ្លាកលេខយានជំនិះ ភ្នំពេញ បានដែរឬទេ?​

ក្រសួង​សាធារណការ​ បានបញ្ជាក់ថា​ ម្ចាស់យានជំនិះដែលមានអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត តែមានទីលំនៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អាចដាក់ពាក្យស្នើចុះបញ្ជីយកលេខចុះបញ្ជីភ្នំពេញបានទៅតាមអាសយដ្ឋានបច្ចុប្បន្នរបស់ខ្លួន ដោយត្រូវភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅអចិន្ត្រៃយ៍នៅរាជធានីភ្នំពេញ អមជាមួយនឹងអត្តសញ្ញាណប័ណ្ណអាសយដ្ឋានខេត្ត ជាច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។

ក្រសួងបានបន្ថែមថា​ (យោងប្រកាស២៦២ ប្រ.ក.សក.ដជគ ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩)​ បញ្ជាក់៖ អត្តសញ្ញាណប័ណ្ណខេត្តក៏អាចចុះបញ្ជីផ្លាកលេខកម្ពុជាបានដែរ!!!

សូមជម្រាបថា​ ក្រសួង​សាធារណការ​ កាលពីពេលថ្មីៗនេះ​ ក៏បានបង្ហាញ​ពី​សេវាផ្ទេរកម្មសិទ្ធិរថយន្តមានតម្លៃប៉ុន្មាន?

ជាក់ស្ដែង​សម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬធុនស្រាល
-ក្នុងរាជធានី-ខេត្ត (៤៨.០០០៛)
-ឆ្លងរាជធានី-ខេត្ត (១០១.០០០៛)

ចំណែក​សម្រាប់កម្រៃសេវាការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬធុនធ្ងន់
-ក្នុងរាជធានី-ខេត្ត (៦៧.០០០៛)
-ឆ្លងរាជធានី-ខេត្ត (១២៥.០០០៛)

...

គួរបញ្ជាក់ថា​ តម្លៃនេះមិនរួមបញ្ចូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print