ភ្នំពេញ : រលាកភ្លើង-ទឹកក្តៅ និងបំពង់ស៊ីម៉ាំង លាបថ្នាំដុសធ្មេញ ឬសាប៊ូ គ្រោះថ្នាក់ទៅវិញទេ
ពេលរលាកភ្លើង ទឹកក្តៅ ឬបំពង់ស៊ីម៉ាំងម៉ូតូ ចាស់ៗតែងតែឲ្យលាបថ្នាំដុសធ្មេញ ឬសាប៊ូនៅលើកន្លែងរលាក ដើម្បីឲ្យមុខរបួសឆាប់ត្រជាក់ មិនក្រហល់ក្រហាយស្បែក។ តើការធ្វើបែបនេះត្រឹមទេ? ហេតុអ្វី? នេះជាការបញ្ជាក់ ដោយ វេជ្ជបណ្ឌិតដេត ធន្នី ត្រួតពិនិត្យនិង បកស្រាយដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ Medical news for Cambodia នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ។
ជាទូទៅគេបែងចែកការរលាកជា ៣ កម្រិតធំៗ ដែលទី១ ជាការរលាកស្រាលកម្រិតសើស្បែក ទី២ ការរលាកក្រោមស្រទាប់ស្បែក និងទី៣ជាកម្រិតធ្ងន់ គឺការរលាកចូលដល់ស្រទាប់ស្បែក-សាច់ដុំ ហើយការព្យាបាលក៏ទៅតាមកម្រិតនោះដែរ។
ចំពោះទម្លាប់ដែលយកថ្នាំដុសធ្មេញ ឬសាប៊ូមកលាបលើកន្លែងរលាកភ្លាមៗនោះមិនត្រឹមត្រូវទេ ព្រោះប្រឈមនឹងការឆ្លងមេរោគ មុខរបួសឡើងពងបែក ឬហើមសាច់។ ជំនួសឲ្យការធ្វើបែបនេះលោកវេជ្ជបណ្ឌិតណែនាំឲ្យយើងត្រាំទឹកត្រជាក់ភ្លាមៗពេលរលាក ប្រើស្ព្រៃយ៍សម្រាប់បាញ់ការរលាក ប្រទាលកន្ទុយក្រពើពីលើរលាក ឬដាក់ទឹកឃ្មុំ នោះទើបធ្វើឲ្យត្រជាក់មុខរបួស មិនបង្ករោគ មិនបន្សល់ស្លាកស្នាមបើយើងរលាកកម្រិតស្រាល ហើយប្រសិនបើកន្លែងរលាកឡើងពងទឹក សូមក៉ំជោះ ទុកឲ្យវាបែក ឬក្រៀមស្វិតដោយខ្លួន ៕
ដោយ : សហការី