កម្មកររោងចក្រ៩នាក់រងរបួសធ្ងន់ស្រាលករណីរថយន្តបែកកង់ក្រឡាប់នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករកម្មការិនីចំនួន២៨នាក់ ដែលកំពុងជិះលើរថយន្តទៅធ្វើការ​រោងចក្រជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់បណ្ដាលឲ្យក្រឡាប់ រងរបួសធ្ងន់​ស្រាលចំនួន៩នាក់កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ​ជាតិលេខ៤៤ ចំណុចគីឡូម៉ែត្រលេខ២០-២១ ភូមិអូរនាងហ៊ីង ឃុំទំព័រមាស ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ ។

...

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តក្រឡាប់នេះម៉ាក ហីយ៉ាន់ដាយ (តួរីស) ពាក់ស្លាក​លេខ ភ្នំពេញ 2F-7474 ដឹកកម្មករកម្មការិនីចំនួន២៨នាក់ចេញពីភូមិដើម្បីទៅធ្វើការរោងចក្រ ប៉ុន្តែមកដល់ចំណុចខាងលើរថយន្តក៏បានបែកកង់ខាងក្រោយផ្នែក​ខាងស្ដាំបណ្ដាលឲ្យក្រឡាប់ ជះកម្មករកម្មការិនីចេញពីរថយន្ត រងរបួសចំនួន៩នាក់​ក្នុងនោះមានស្រី៨នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះក្នុងហេតុការណ៍នេះរួមមាន១-មៀច ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ របួសស្រាល ២-ផន ផល ភេទស្រី អាយុ២២ឆ្នាំ របួសធ្ងន់ អ្នកទាំងពីររស់នៅភូមិដីឆ្នាំង ឃុំហោសំណម ស្រុកឱរ៉ាល់ ៣-យឹម ធីតា ភេទស្រី អាយុ២៣ឆ្នាំ របួសស្រាល ៤-ផាន់ សុភា ភេទស្រី អាយុ២៤ឆ្នាំ របួសស្រាល អ្នកទាំងពីររស់នៅភូមិក្រាំង ឃុំហោសំណម ស្រុកឱរ៉ាល់ ៥-ជូ ចន្ថា ភេទស្រី អាយុ២៣ឆ្នាំ​ របួសធ្ងន់ ៦-សែម ស្រីតូច ភេទស្រី អាយុ១៩ឆ្នាំ របួសស្រាល ៧-ឃុន ចាន់ធីម ភេទស្រី អាយុ២៨ឆ្នាំ របួសស្រាល អ្នកទាំងបីរស់នៅភូមិតាំងរបង ឃុំហោសំណម ស្រុកឱរ៉ាល់ ៨-នីម ងីន ភេទស្រី អាយុ១៩ឆ្នាំ របួសស្រាល រស់នៅឃុំក្រាំងតារ៉ាវ និងទី៩-ឈ្មោះ ជួន ហឿន ភេទប្រុស អាយុ៥៣ឆ្នាំ របួសស្រាល ជាអ្នកបើកបរ រស់នៅភូមិតាំងរបង ឃុំហោសំណម ស្រុកឱរ៉ាល់។

សមត្ថកិច្ចបន្តថា ជនរងគ្រោះត្រូវបានដឹងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំនិងក្រឡាប់ផ្ងាជើងចំកណ្កាលថ្នល់ បង្កឲ្យកកស្ទះចរាចរណ៍ផងដែរសម្រាប់អ្នកដំណើរឆ្លងកាត់៕

IMG_6572

IMG_6569

IMG_6570

IMG_6571

IMG_6573

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print