ខេត្តបាត់ដំបង÷ កាលពីថ្ងៃពុធ ៧កេីតខែ ស្រាពណ៍ឆ្នាំ ថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលា ម៉ោង៧និង២០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការ នគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងនិង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ បានឃាត់ខ្លួនជន សង្ស័យ២ក្រុម មានគ្នា០៩នាក់ ទាក់ទងនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស ប្រព្រឹត្តិនៅចំណុចក្រុមទី១០ស្ថិត ក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃ ទី២១ខែសីហាឆ្នាំ២០២៣វេលាម៉ោង២១និង៣០នាទី ។
ក្រុមទី១ មានគ្នាចំនួន០៥នាក់៖
១-ឈ្មោះ ឆាន សំបូរ ភេទប្រុស មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
២-ឈ្មោះថន ធា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិសេរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
៣-ឈ្មោះ សាំ ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៤-ឈ្មោះ ជា បរមី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសេរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោះ ធេង សុខនេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (របួ-សធ្ងន់-ធ្ងរ)កំពុងនៅមន្ទីរពេទ្យ។
ក្រុមទី០២ មានគ្នាចំនួន០៥នាក់៖
១-ឈ្មោះដេត ស៊ីថា ភេទប្រុស រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបា ត់ដំបង (របួសធ្ងន់ ធ្ងរ)។
២-ឈ្មោះ ថុន រតនះ ភេទប្រុស អា យុ១៩ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៣-ឈ្មោះ ភី សុខណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង។
៤-ឈ្មោះ យៀក ប៊ុនសាក់ ភេទ ប្រុស រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោះ ហឿប ប៊ុនថា ភេទប្រុសរស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង។
ក្រោយ ពីបានសាកសួរជនសង្ស័យទាំង០២ក្រុមបានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាព វាយគ្នា និងដេញកាប់គ្នាទៅវិញទៅមក ពិតប្រាកដមែន ពីព្រោះមុនកើតហេតុក្រុមទាំ២នេះ បានផឹកស៊ីនៅទំនប់ពហុបំណងសេកសក ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងរួចឌឺដងដាក់គ្នាដោយពាក្យសំដីអសុរសផងទេីបឈានដល់ករណីនេះ។
សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖
-កាំបិតកែឆ្នៃ ០២ដើម
-ចបជីក ចំនួន០១ដើម
-កាំបិតចំនួន ០៣ដើម
បច្ចុប្បន្នជនសង្ស័យទាំងនេះត្រូវបានរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ អនុវត្តតាមនីតិវិធី៕ដោយ៖សុរិយា