ភ្លៀងមួយមេធំនៅកណ្តាលក្រុងទេសចរណ៍រំដួល៣ទងបណ្តាលឱ្យលិចផ្លូវមួយចំនួន

ចែករំលែក៖

ខេត្តសៀមរាប៖ ភ្លៀងមួយមេធំចាប់តាំងពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោងជិត៥ល្ងាច ថ្ងៃទី២៩ ខែមិថុនា បណ្តាលឱ្យនៅតាមផ្លូវមួយចំនួនក្នុងក្រុងសៀមរាបដូចជា៖ ម្តុំផ្សារកណ្តាល-ពេទ្យកុមារ-ផ្សារចាស់ និងនៅតាមផ្លូវមួយចំនួនត្រូវបានទឹកលិចរហូតមានម៉ូតូរលត់នាំគ្នាអូសជាបន្តបន្ទាប់ ព្រោះផ្លូវមួយចំនួនពុំទាន់មានលូហើយផ្លូវដែលមានលូបែជាហូរមិនទាន់ទៅវិញ ។

...

ជុំវិញករណីខាងលើនេះដែរ លោកសូប្លាតុងអភិបាលក្រុងសៀមរាបបានប្រាប់ តាមទូរស័ព្ទ ថា ចំពោះករណីស្ទះលូនៅតាមបណ្តាលផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ដូចជា៖ ម្តុំផ្សារកណ្តាល-ពេទ្យកុមារ-និងម្តុំរង្វង់មូលផ្សារចាស់ បណ្តាលមកពីស្ទះសម្រាមនិងមានដីហូរចូលដល់ពេលមានភ្លៀងម្តងៗ តែងតែហូរមិនទាន់ ដូច្នេះលោកនឹងសហការជាមួយខាងសាធារណការផ្នែកខាងលូដើម្បី កាយចេញកុំឱ្យមានភ្លៀង ថ្ងៃក្រោយស្ទះដូចថ្ងៃនេះ ។

ចំណែកនៅតាមផ្លូវ វត្តដំណាក់ក្នុងសង្កាត់សាលាកំរើកវិញ គឺបណ្តាលមកពីផ្ទះប្រជាពលរដ្ឋធ្វើខ្ពស់ជាងផ្លូវ ដូច្នេះលោកត្រូវតែចុះសហការជាមួយខាងមន្ទីរធនធានទឹក និងមន្ទីរសាធារណការដើម្បីរៀបចំថា តើត្រូវវាយចោល ឬធ្វើយ៉ាងណាដើម្បីកុំឱ្យមានភ្លៀងម្តងៗ វាហូរមិនទាន់? ។

គួរបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានរិះគន់ទៅលើអាជ្ញាធរថា ឱ្យតែមានភ្លៀងម្តងៗមិនថា ធំ ឬតូចទេ នៅតាមផ្លូវជុំវិញក្នុងក្រុងសៀមរាបតែងតែមានទឹកលិចជារៀងរាល់ដងរហូត ធ្វើឱ្យពួកគាត់យ៉ាប់ធ្វើដំណើរណាស់នៅពេលមានភ្លៀងម្តងៗ ព្រោះខេត្តសៀមរាប ជាតំបន់ទេសចរណ៍ដែលបានជាប់ជាចំណាត់ថ្នាក់លេខ១ (ហៅថារំដួល៣ទង) ហេតុនេះ សូមលោកអភិបាល ខេត្ត និងលោកអភិបាលក្រុង មេតា្តជួយចុះពិនិត្យជុំវិញនៃបញ្ហានេះផង ព្រោះជាការសំណូមពររបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ៕

sw33-1

sw33-2

sw33-3

ដោយ៖ ប៊ុន រិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print