កិច្ចប្រជុំលើកទី១០ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា : នៅថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ ២០២៣ លោក បណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ (HLTF-ACV) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី១០ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី ។

កិច្ចប្រជុំបានបញ្ចប់កិច្ចពិភាក្សាដោយជោគជ័យលើឯកសារចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។ ចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដើម្បីសម្រេច និងដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅខែកញ្ញា ឆ្នាំ២០២៣ ដើម្បីកត់សម្គាល់។

ទន្ទឹមនោះដែរ តំណាងពីប្រទេសទីម័រខាងកើត ក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១០ នៃក្រុមការងារជាន់ខ្ពស់ម្រាប់ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ក្នុងឋាន:ជាអ្នកសង្កេតការណ៍ផងដែរ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print