សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ អនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជណាចក្រកម្ពុជា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៥ នៅវិមានរដ្ឋសភា។

...

ថ្ងៃនេះរដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ចំនួន៤យកមកពិភាក្សានិងអនុម័តនៅក្នុងសម័យប្រជុំនាពេលនេះ រួមមាន៖

១)សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្ស។

២)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧ និងទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម។

៣) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ ក-កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាង រដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ខ-ពិធីសារទី១ ស្តីពីការមិនកំណត់សិទ្ធិហោះហើរទី៣ និងទី៤ រវាងចំណុចណាមួយនៅក្នុងទឹកដីបណ្តាភាគីចុះកិច្ចព្រមព្រៀង ។

គ-ពិធីសារទី២ ស្តីពីសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង។

៤) សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ វិសោធនកម្មកិច្ចព្រមព្រៀង វិនិយោគទូលំទូលាយ អាស៊ាន។

អង្គសភាបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សំាកោសិកា ជាលិកា និងសរីរាង្គមនុស្ស ដោយមាន លោកបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នកពិនិត្យ និងសិក្សា សេចក្តីព្រាងច្បាប់
ជូនអង្គសភា ហើយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់៕

13557904_631426013697544_7946786495194739244_n

13509118_631426027030876_8173893170308886697_n

13512109_631426060364206_7339288683214235611_n

13502159_631426097030869_3982822002069556311_n

13532756_631426113697534_1849352800470863464_n

13529001_631426133697532_1828314938225932399_n

13522058_631426187030860_7658176822024725431_n

ដោយ៖ សហការី

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print