លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដ៏ធំបំផុតដែលកម្ពុជាសម្រេចបានជិត៤០ឆ្នាំមកនេះគឺការរក្សាបាននូវ សន្តិភាព ឯករាជ្យភាពទឹកដី និងការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលរបស់លោកនិងបន្តគោលដៅចំនួនពីរគឺថែរក្សាសមិទ្ធផលដែលទទួលបាននិងពង្រីកបន្ថែម។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករប្រមាណ ១ម៉ឺន៨ពាន់នាក់ នៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដ៏ធំបំផុតដែលកម្ពុជាសម្រេចបានជិត៤០ឆ្នាំមកនេះគឺការរក្សាបាននូវ សន្តិភាព ឯករាជ្យភាពទឹកដី និងការអភិវឌ្ឍ។

លោកកិត្តិទេសាភិបាលបណ្ឌិត បានបញ្ជាក់ថារដ្ឋាភិបាលអាណត្តិថ្មីនៅតែរក្សានៅសមិទ្ធផលដែលទទួលបាននេះ និងពង្រីកបន្ថែមនូវអ្វីដែលទទួលបាន។

លោកបណ្ឌិតថា៖ «សន្ដិភាពវាសំខាន់ មិនថា១០ឆ្នាំ ២០ឆ្នាំ ១០០ឆ្នាំទៅមុខទេវានៅតែសំខាន់»។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អំពាវនាវដល់បញ្ញវ័ន្តអ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ប៉ុន្ដែត្រូវត្រូវវិភាគរិះគន់ដើម្បីស្ថាបនា។ អ្នកខ្លះអង្គុយតែវិភាគមើលងាយគេ ប៉ុន្ដែមិនបានយល់អ្វីដែលជាគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលពីមុន មាន មនុស្ស ទឹក ផ្លូវ ភ្លើង ប៉ុន្ដែឥឡូវរាជរដ្ឋាភិបាលត្រូវអភិវឌ្ឍបន្ថែមនូវគោលនយោបាយទំនើបជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គ ៣ សំខាន់ គឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។ បើគ្មានតួរអង្គទាំង ៣ នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌមិនអាចរីកចម្រើនទៅមុខបានទេ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print