ចោរផ្លោះរបងចូលលួចអាវ រោងចក្រ កៅ ហ្វុង សរុបអស់ទឹកប្រាក់រាប់ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ រោងក្រកាត់ដេរសម្លៀកបំពាក់យីហោ កៅ ហ្វុង  ត្រូវបានជនសង្ស័យលបផ្លោះរបងចូលធ្វើសកម្មភាពកាត់ចំរឹងបង្អួច លួចអាវអស់រាប់ពាន់អាវ សរុបជាទឹកប្រាក់រាប់ពាន់ដុល្លារ​ ។

...

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីជនជាតិចិន ជាថៅកែរោងចក្រ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ឈានចូលថ្ងៃ៣០ខែមិថុនានេះ ត្រូវបានជនមិនស្គាល់មុខ កាត់បន្លាលួស ផ្លោះរបង ចូលទៅធ្វើសកម្មភាពកាត់ចំរឹងបង្កូត ចូលទៅខាងក្នុងអគារលួចអាវ ដែលដេររួចរាល់ តែមិនទាន់ច្រក អស់ពាន់អាវ ពីកន្លែងស្តុក ។ លុះព្រឹកឡើងពេលដែលកម្មករចូលធ្វើការទើបដឹងថាមានចោរចូលលួចអាវ។ ហើយថៅកែចិនបានទៅប្តឹងនគរបាលប៉ុស្តិ៍ ចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវនិងកំណត់មុខសញ្ញា ។

ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុរួមជាមួយថៅកែរោងចក្រ ទៅពិនិត្យផ្ទាល់ ស្លាកស្នាម កន្លែងដែលជនសង្ស័យលបលួចកាត់ចូលលួចទ្រព្យសម្បត្តិ ៕

494d4b9d-3f37-4815-946a-7deb1ddb2ef9

790f8115-1573-44c6-945b-648d04313a48

39042ae0-fd37-41de-a269-a9494c9c1f3f

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print