លោក Roberto Mancini ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់អារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

លោក Roberto Mancini ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពោលគឺ២សប្តាហ៍បន្ទាប់ពីគាត់បានលាលែងពីតំណែងជាគ្រូបង្វឹកអ៊ីតាលី។

 គ្រូបង្វឹកវ័យ៥៨ឆ្នាំរូបនេះបានដឹកនាំប្រទេសអ៊ីតាលីឲ្យទទួលជ័យជម្នះនៅ Euro 2020 ដោយបានផ្តួលក្រុមអង់គ្លេសដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley

ក្រុមអ៊ីតាលីនេះបានជាប់កំណត់ត្រាពិភពលោក៣៧ប្រកួតមិនដែលចាញ់ ប៉ុន្តែមិនបានទទួលសិទ្ធិសម្រាប់ការប្រកួត World Cup កាលពីឆ្នាំ២០២២ទេ។ គាត់បានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២៧ ហើយការប្រកួតដំបូងរបស់គាត់នឹងធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញាទល់នឹងក្រុមកូស្តារីកានៅ St James’ Park

 លោក Mancini បាននិយាយថាខ្ញុំជឿថា នេះគឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំ ដើម្បីទទួលបានបទពិសោធន៍បាល់ទាត់នៅក្នុងប្រទេសថ្មីមួយ ជាពិសេសជាមួយនឹងការកើនឡើងនៃប្រជាប្រិយភាពនៃកីឡាបាល់ទាត់នៅអាស៊ី។ វត្តមានរបស់កីឡាករកំពូលៗនៅក្នុងSaudi Pro League បង្ហាញពីសក្តានុពលសម្រាប់ការរីកចម្រើនក្នុងវិស័យបាល់ទាត់ជាតិ

 ក្នុងការប្រកួត World Cup កាលពីឆ្នាំមុនក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Herve Renard ក្រុមអារ៉ាប៊ីសាអ៊ូឌីតបានធ្វើឱ្យម្ចាស់ជើងឯកអាហ្សង់ទីនមានការភ្ញាក់ផ្អើលជាខ្លាំងដោយបានយកឈ្នះលទ្ធផល ក្នុងប្រទេសកាតាក្នុងវគ្គជម្រុះតាមពូលប៉ុន្តែនៅតែមិនអាចឆ្លងផុតពីវគ្គចែកពូលបាន។

 លោក Mancini ធ្លាប់បានដឹកនាំក្រុមមេឃខៀវ Manchester City លើកពាន Premier League ជាលើកដំបូងរបស់ពួកគេកាលពីឆ្នាំ២០១២ ហើយថែមទាំងធ្លាប់បានដឹកនាំក្រុម Fiorentina, Lazio, Inter Milan, Galatasaray និង Zenit St Petersburg ផងដែរ៕ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print