ភ្នំពេញ៖ ស្ត្រីវ័យចំណាស់អាយុ៦៦ឆ្នាំម្នាក់ឈ្មោះ សំប៊ុន យ៉ានី ដែលត្រូវតុលាការដោះលែងឱ្យមានសេរីភាព ក្រោយពីជាប់ ពាក់ព័ន្ធករណី លួចប្រាក់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាង២០មុឺនដុល្លាអាមេរិក បានធ្វើការបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាប បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បង្ហោះលើបណ្តាយសង្គមផ្សាយភាពមិនពិតចំពោះរូបគាត់នៅចំណុចមួយចំនួន ។
ជាមួយគ្នានេះ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដល់ សាធារណជនមេត្តាជ្រាបថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការ លើសំណុំរឿងអនុវត្តបង្ខំរូបកាយ ដែលមានមេធាវី តូច សូខោ អត្តលេខ ១៣០៣ ជាមេធាវីតំណាងឱ្យមណ្ឌលពត៌មានស្ត្រីកម្ពុជា ជាដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីអនុវត្តសាលដីកាព្រហ្មទណ្ឌលេខ ៣៨០ “ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់តុលាការកំពូល លើទណ្ឌិតឈ្មោះ សំប៊ុន យ៉ានី ភេទស្រី កើតឆ្នាំ១៩៥៧ ជនជាតិខ្មែរ។
អ្នកស្រីបញ្ជាក់ថា រូបគាត់បានបម្រើការងារនៅអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាជាច្រើនឆ្នាំមកហើយ មូលហេតុដែលនាំឱ្យគាត់ប៉ះពាល់ ថវិកា របស់អង្គការគឺដោយសារតែគាត់មានជំងឺប្រចាំកាយ និងម្ដាយចាស់ជរាត្រូវការទឹកប្រាក់ព្យាបាលជាបន្ទាន់។ ដោយសារតែត្រូវការខ្វះខាតយ៉ាងដូច្នេះ គាត់ត្រូវការខ្ចីប្រាក់របស់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាបន្តបន្ទាប់រហូតទៅដល់ជាង ២៥ម៉ឺនដុល្លារអាមេរិក ហួសពីគ្មានសមត្ថភាពសងវិញ ។
ស្ត្រីវ័យចំណាស់បានបន្តថា ពាក់ពន្ធទៅនឹងព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយថា បន្តាប់ពីរូបគាត់ប្រព្រឹត្តបទល្មើស រឿងជំពាក់លុយអង្គការជាង២០ មុឺនដុល្លាអាមេរិក ហើយបានរត់គេចខ្លួនជាច្រើនឆ្នាំ មិនព្រមចូលទៅដោះស្រាយនៅប្រព័ន្ធតុលាការ វាជារឿងមិនពិតនោះទេ ។ រឿងពិតតុលាការបានផ្ដន្ទាទោសរូបគាត់រួចហើយ ដាក់ពន្ធនាគារកំណត់១ឆ្នាំ ប៉ុន្តែទោសនោះត្រូវព្យួរសាកល្បងទាំងស្រុង ។
បន្ទាប់ពីរូបគាត់គ្មានលទ្ធភាពសងបំណុល ដែលបានលួចនឹងខ្ចីប្រាក់ចំនួនជាង២៥ ម៉ឺនដុល្លារអាមេរិក អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក៏បានដាក់ពាក្យបណ្ដឹងគាត់ទៅកាន់អយ្យការអមសា លាដំបូងរាជធានីភ្នំពេញរួចហើយដែរ រហូតរូបគាត់ជាចុងចម្លើយ បានចូលឆ្លើយបំភ្លឺ និងធ្វើការដោះស្រាយតាមប្រពន្ធតុលាការតាមនីតិវិធី ។ នេះសបញ្ជាក់ឱ្យឃើញថា គាត់ពុំមានការរគេចវែសឬគេចខ្លួនទៅណាទេ រហូតដល់សាលាដំបូងរាជធានីភ្នំពេញ លើកយកសំណុំរឿងនេះ មកបើកសវនាការជាសាធារណៈ និងបានសម្រេចផ្ដន្ទាទោសរូបគាត់ដាក់ពន្ធនាគារកំណត់១ ឆ្នាំ ប៉ុន្តែទោសត្រូវព្យួរសាកល្បងទាំងស្រុង ដោយសារតែរូបគាត់មានវ័យចំណាស់ មានជំងឺប្រចាំកាយ និងចិញ្ចឹមម្តាយ កូន ចៅ នៅជាមួយថែមទៀតផង ហើយរូបគាត់ក៏បានសងសំណងទៅអង្គការចំនួន៥ មុឺនដុល្លារអាមេរិកដែរ និងមានឆន្ទះក្នុងការសងសំណងទៅអង្គការជាបន្តបន្ទាប់ទៀត ទៅតាមលទ្ធភាពដែលគាត់មាន ។
សាលក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចយ៉ាងដូច្នេះ អង្គ ការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនសុខចិត្តក៏បានប្តឹងទៅសាលា ឧទ្ធរណ៍ ដើម្បីបង្ខំឱ្យគាត់សងសំណងរដ្ឋប្បវេណី និងជាប់ពន្ធនាគារ តែក្រោយពីសាលាឧទ្ធរណ៍បានពិនិត្យលើអង្គហេតុ និងអង្គច្បាប់ សាលាឧទ្ធរណ៍បានសម្រេចផ្តន្ទាទោសបន្ថែម លើរូបគាត់ចំនួន១ឆ្នាំ ទៀត (ពោលគឺ២ ឆ្នាំ) ប៉ុន្តែទោសនោះក៏ត្រូវបានព្យួរសាកល្បងដែរ ដោយលើកហេតុផលដូចសាលាដំបូងរាជធានីភ្នំពេញដែរ ។
បន្ទាប់ពីសាលដីកាសាលាឧទ្ធរណ៍សម្រេចដូច្នេះ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា កើតទុកមិនសុខចិត្តក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដោយបានស្នើសុំមិនឱ្យរូបគាត់ដែលជាជនជាប់ចោទរស់នៅក្រៅឃុំទេ ប៉ុន្តែតុលាការពូលបានសម្រេចថា ការស្នើសុំនេះពុំមានលក្ខណៈត្រឹមត្រូវតាមគគិយុត្ត ។
រហូតមកដល់ពេលនេះគាត់នៅតែទទូច និងសំណូមពរ ទៅកាន់អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ថា គាត់មិនរត់គេចខ្លួនទៅណាទេ ហើយគាត់នឹងព្យាយាម ដោយឆន្ទៈ ក្នុងការសងបំណុលទៅ អង្គការ តាមលទ្ធភាពដែលគាត់មានក្នុង១ខែចំនួន១០០ ដុល្លារអាមេរិក ឬច្រើនជាងនេះ ។ ហើយក៏បានថ្លែងអរគុណទៅកាន់ប្រព័ន្ធតុលាការ ដែលបានសម្រេចដោះលែងរូបគាត់ឱ្យមានសេរី ភាពវិញ ដើម្បីមើលថែម្តាយចាស់ជរា និងកូនចៅ ដោយរស់នៅក្នុងពេលវេលាចុងក្រោយ ដើម្បីដោះបំណុលទៅឱ្យអង្គការនោះ៕ ដោយ៖សហការី