អគ្គស្នងការរងនគរបាលជាតិ៖ យានយន្ត ៤២គ្រឿង ត្រូវបានផាកពិន័យ ខណៈ​មនុស្ស​ ៣នាក់ស្លាប់​ និង​របួស​៨នាក់​ នៅទូទាំងប្រទេស​កម្ពុជា​ នាថ្ងៃទី​២៩​ សីហា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ឱ្យ​ដឹងថា៖​ កម្លាំង​នគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៤២គ្រឿងទៀត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ០៦គ្រឿង និងរថយន្ត ៣៦គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន​ បានគូសបញ្ជាក់ថា​ សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៥៣គ្រឿង ក្នុងនោះមានម៉ូតូ ៣៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ២១៧គ្រឿង។

ក្នុងបទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក។ ដោយឡែករថយន្តរួមមាន៖ អត់បណ្ណបើកបរ ល្មើសល្បឿន និងល្មើសសញ្ញាជាដើម។

ជាមួយគ្នានេះ​ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី​២៩​ សីហា​នេះដែរ​ បានកើតឡើងចំនួន ០៧លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ០៨នាក់ (របួសធ្ងន់ចំនួន ០៤នាក់)។ រយៈពេល ២៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៨៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ១២៩នាក់ របួស ៣៩៥នាក់ (របួសធ្ងន់ ២៤៥នាក់)។ 

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print