រុស្ស៊ីទប់ទល់នឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល១៨ខែកន្លងមក

ចែករំលែក៖

សារព័ត៌មាន AP បានផ្សាយថា ការវាយប្រហារថ្មីទៅលើរុស្ស៊ីដោយយន្តហោះគ្មានមនុស្សបើក ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានទៅលើប្រទេសរុស្ស៊ីក្នុងរយៈពេល១៨ខែកន្លងមក។

ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី៣០ខែសីហា កម្លាំងទាហានរុស្ស៊ីបានទប់ស្កាត់ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកជាច្រើន នៅតំបន់ព្រំដែនជាប់អ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាស កម្លាំងទាហានការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលព្យាយាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី។
សារព័ត៌មាន AFP បានផ្សាយថា អភិបាលតំបន់ម្នាក់ នៅក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងនៅថ្ងៃពុធ ទី៣០ ខែសីហានេះថា អាកាសយានដា្ឋនមួយរបស់រុស្ស៉ីស្ថិតនៅក្បែរតំបន់ ព្រំដែនជាមួយប្រទេសអេស្ដូនី បានរងការវាយប្រហារដោយយន្ដហោះដ្រូន ខណៈមានសេចក្ដីរាយការណ៍ថាយន្ដហោះមួយចំនួនរងការខូចខាត។
អភិបាលតំបន់ លោក មីកាអែល វេដឺនីកូ (Mikhail Vederniko) ដែលបានអះអាងថាលោកផ្ទាល់បានស្ថិតនៅកន្លែងកើតហេតុ បានបង្ហោះវីដេអូ មួយលើបណ្ដាញ Telegram ពីភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ អមជាមួយសំឡេងផ្ទុះ និងស៊ីរ៉ែន។ លោកបន្ថែមទៀតថាយោធារុស្ស៉ីបានវាយទប់ទល់ នឹងការវាយប្រហារដោយយន្ដហោះដ្រូន នៅឯអាកាសយានដ្ឋានស្កូវ (Pskov) ហើយអាជ្ញាធរកំពុងវាយតម្លៃពីការខូចខាត តែមិនមានអ្នកស្លាប់ ឬរងរបួសនោះទេ។
អាកាសយានដ្ឋានស្កូវ (Pskov) ស្ថិតនៅក្នុងទីក្រុង ស្កូវ (Pskov) មានចម្ងាយ៨០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន និងស្ថិតនៅក្បែរ ព្រំដែនជាមួយប្រទេសឡេតូនី និងអេស្ដូនី។ ភ្លាមៗ ខាងក្រសួងការពារជាតិរុស្ស៉ី មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ តែទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីផ្នែកសេវាសង្រ្គោះបន្ទាន់ បានឱ្យដឹងថាយន្ដហោះដឹកជញ្ជូនធុនធ្ងន់ ៤គ្រឿងបានរងការខូចខាត៕

...

រូប​ថត​: telegram

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print