រថយន្តដឹកថ្មម៉ាបធ្លាក់ថ្មម៉ាបមួយដុំធំលើផ្លូវតែមិនមានគ្រោះថ្នាក់ដល់អ្នកដទៃ

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តរាប់រយគ្រឿងកំពុងសម្រុកដឹកជញ្ជូនថ្មម៉ាបយ៉ាងគំហុកហើយក៏មិនមានការប្រុងប្រយ័ត្នចងរឹតឱ្យបានត្រឹមត្រូវដែរ បណ្តាលឱ្យរអឹលធ្លាក់ជាញឹកញាប់ជាច្រើនលើកច្រើនសា ដែលធ្វើឱ្យប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិមួយនេះមានការព្រួយបារម្ភចំពោះសុវត្ថិភាពចរាចរណ៍តាមផ្លូវសាធារណៈនិងអ្នករស់នៅតាមដងផ្លូវផងដែរ។

ជាក់ស្ដែងនៅវេលាម៉ោង ៧ៈ៣០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣រថយន្តមួយគ្រឿងផ្ទុកថ្មចំនួនពីរដុំ ហើយបាន
រអិលធ្លាក់មកលើថ្នល់មួយដុំយ៉ាងធំនៅចំណុចភូមិសម្បទាន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ក្រោយកើតហេតុរថយន្តនោះក៏បានបន្ថែមល្បឿនឆ្លងកាត់ស្ថានិយថ្លឹង ហើយបើកបរគេចទៅបាត់ដោយពុំបានដឹងអត្តសញ្ញាណនោះទេ។

បច្ចុប្បន្នមានរថយន្តដឹកថ្មម៉ាបដុំធំៗដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧បង្កការភ័យខ្លាចនិងព្រួយបារម្ភខ្លាំងណាស់ពីការរអិលធ្លាក់ថ្មពីលើរថយន្តនៅលើផ្លូវសាធារណៈ ។

ប្រជាពលរដ្ឋនិយាយថា បើទោះបីជាការ
រអិលធ្លាក់ថ្មនៅតាមដងផ្លូវជាតិមួយនេះមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សយ៉ាងណាក៏ដោយក៏ពួកគាត់នៅតែព្រួយ បារម្ភចំពោះសុវត្ថិភាពកូនចៅនិងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិ បើក្រុមហ៊ុនដឹកជញ្ជូននៅតែបន្តធ្វេសប្រហែសបែបនេះដដែលនោះ។

បើតាមប្រភពថា នេះគឺជាលើកទី៤ហើយ ដែលក្រុមរថយន្តរបស់ក្រុមហ៊ុនមួយចំនួនតែងតែធ្វេសប្រហែសធ្វើសកម្មភាពដឹកជញ្ជូនថ្មចេញពីចំណុចការតុងភ្នុំហា
ភូមិត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

បើតាមប្រភពគេសង្កេតឃើញថា មានរថយន្តប្រមាណជា១៥០គ្រឿងឯណោះដែលកំពុងសម្រុកដឹកជញ្ជូនថ្មម៉ាបពីក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យ ឆ្ពោះទៅទីតាំងកែច្នៃមួយកន្លែងស្ថិតក្នុងភូមិរវៀងជ័យ(ឧបសម្ព័ន្ធភូមិថ្នល់)
ឃុំ ស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះចូលតាមច្រកផ្សារភ្នំព្រេច។ ឯមួយចំនួនទៀតដឹកបន្តទៅទីតាំងកែច្នៃមួយកន្លែងទៀតនៅចំណុចត្រពាំងស្រែ ឃុំពីរធ្នូ ស្រុកស្នួល។

ប្រជាពលរដ្ឋបានស្នើសុំឱ្យស្ថានីយជញ្ជីងថ្លឹងរថយន្តនិងមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យទៅលើលក្ខណៈបច្ចេកទេសយានយន្តដើម្បីចូលរួមទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅតាមដងផ្លូវសាធារណៈផងដែរ។

...

តាមការបំភ្លឺពីមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តកាំពីថា រថយន្តដែលដឹកថ្មម៉ាបនោះលោកមិនបានដឹងចំនួនប៉ុន្មានគ្រឿងឱ្យប្រាកដនោះទេ ព្រោះគេសុីឈ្នួលដឹក តែលោកថា ក្នុងមួយថ្ងៃឆ្លងកាត់ស្ថានិយថ្លឹងពី៣០ទៅ៤០គ្រឿង ហើយទម្ងន់កំណត់ត្រឹម៤០តោន។ ឯរថយន្តដែលដឹកលើសទម្ងន់ត្រូវផាកពិន័យបានច្រើនគ្រឿងដែរក្នុងមួយខែអាចឈានដល់១០គ្រឿងឯណោះ៕ ដោយ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print